សុខភាព៖ ប្រសិនបើលោកអ្នកកើតឬសនៅលើស្បែក សូមកុំទាន់ទៅព្យាបាលដោយការវះកាត់ដែលត្រូវចំណាយថវិកាច្រើន គួរតែងាកមកព្យាបាលតាមរយៈរូបមន្តធម្មជាតិដោយប្រើទឹកខ្មេះផ្លែប៉ោមវិញ (ភេសជ្ជៈម្យ៉ាងធ្វើពីផ្លែប៉ោមមានរសជាតិជូរដូចទឹកខ្មេះ)។
ខាងក្រោមនេះជាវិធីកម្ចាត់ឬសដោយប្រើទឹកខ្មេះផ្លែប៉ោម៖
- លាងសម្អាតតំបន់កើតឬសដោយទឹកសាប៊ូ រួចលាងសម្អាតចេញដោយទឹកធម្មតា។
- បន្ទាប់មកយកសំឡីកប្បាសមួយដុំតូចទៀត ទៅជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោមរហូតជ្រាបចូលសព្វ រួចយកសំឡីនេះដាក់លើឬសដែលដុះលើស្បែក ទុកចោល ១៥ នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច។
សូមអនុវត្តវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ នោះដុំឬសនៅលើស្បែកនឹងប្រែពណ៌ទៅជាខ្មៅស្រអាប់ ហើយចាប់ផ្ដើមគ្រៀមបន្ដិតម្ដងៗរហូតដុំឬសក៏រលាយបាត់ចេញពីស្បែក។
ចំណាំ៖ បម្រាមដាច់ខាតគឺយកទឹកខ្មេះប៉ោម ទៅព្យាបាលឬសនៅលើស្បែកត្រង់បរិវេណភ្នែក ឬជុំវិញភ្នែក៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស