សុខភាព៖ ជាការពិតណាស់ ការធ្វើលំហាត់ប្រាណ គឺជំនួយដល់សុខភាព និងបង្កើនភាពស្រស់ស្អាតដល់សម្រស់របស់យើង។
ដូច្នេះ សម្រាប់សុភាពនារីដែលចង់បានដើមទ្រូងតឹងណែន ស្រស់ស្អាត និងទ្រលុកទ្រលន់ គួរតែហាត់យូហ្កាមួយក្បាច់នេះ។
ខាងក្រោមនេះជាការណែនាំ៖
- ដំបូងសូមគេងផ្កាប់មុខ ដោយងើបក្បាលឡើងលើ
- ដាក់ដៃស្របខ្លួន និងងើបជង្គង់ឡើងលើបន្តិចម្តងៗ
- ដកដង្ហើមវែងៗ និងធ្វើខ្លួនបែបនេះមួយសន្ទុះ ទើបទម្លាក់ខ្លួនចុះវិញជាការស្រេច។
ប្រសិនបើមានកម្លាំង លោកអ្នកអាចសម្រាកបន្តិច ហើយបន្តធ្វើបែបនេះម្ដងទៀត។
ចំណាំ៖ សូមមើល និងធ្វើតាមរូបក្នុងអត្ថបទនេះ និងអនុវត្តលំហាត់ប្រាណនេះជារៀងរាល់ថ្ងៃ។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក