(+855) 11 909 020 / 69 909 011

ហាត់យូហ្កាមួយក្បាច់នេះនឹងជួយជម្រុញឱ្យដើមទ្រូងតឹងណែន

សុខភាព៖ ជាការពិតណាស់ ការធ្វើលំហាត់ប្រាណ គឺជំនួយដល់សុខភាព និងបង្កើនភាពស្រស់ស្អាតដល់សម្រស់របស់យើង។ 

 

ដូច្នេះ សម្រាប់សុភាពនារីដែលចង់បានដើមទ្រូងតឹងណែន ស្រស់ស្អាត និងទ្រលុកទ្រលន់ គួរតែហាត់យូហ្កាមួយក្បាច់នេះ។ 

 

ខាងក្រោមនេះជាការណែនាំ៖

 

- ដំបូងសូមគេងផ្កាប់មុខ ដោយងើបក្បាលឡើងលើ 

- ដាក់ដៃស្របខ្លួន និងងើប​ជង្គង់​ឡើង​លើ​បន្តិច​ម្តងៗ 

- ដកដង្ហើមវែងៗ និងធ្វើខ្លួនបែបនេះមួយសន្ទុះ ទើបទម្លាក់ខ្លួនចុះវិញជាការស្រេច។

 

ប្រសិនបើមានកម្លាំង លោកអ្នកអាចសម្រាកបន្តិច ហើយបន្តធ្វើបែបនេះម្ដងទៀត។ 

 

ចំណាំ៖ សូមមើល និងធ្វើតាមរូបក្នុងអត្ថបទនេះ និងអនុវត្តលំហាត់ប្រាណនេះជារៀងរាល់ថ្ងៃ។  

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក