សុខភាព៖ លោកអ្នកប្រាកដជាធ្លាប់ដឹងរួចមកហើយពីអត្ថប្រយោជន៍នៃផ្លែពោត និងទឹកដោះគោឆៅ។
ដូច្នេះ ប្រសិនបើលោកអ្នកទទួលទានភេសជ្ជៈដែលផ្សំពីផ្លែពោតលាយជាមួយទឹកដោះគោឆៅក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។
អត្ថប្រយោជន៍នៃភេសជ្ជៈផ្សំពីផ្លែពោត និងទឹកដោះគោឆៅ៖
- ជំនួយដល់ពន្លឺរបស់ភ្នែក និងទប់ស្កាត់ជំងឺពាក់ព័ន្ធនឹងភ្នែក ។
- ទប់ស្កាត់បញ្ហាប្រឈមនឹងជម្ងឺបេះដូង និងមហារីក។
- ទប់ស្កាត់ខ្សោយសាច់ដុំ និង ឈឺសាច់ដុំ។
- ទប់ស្កាត់បញ្ហាអាឡែស៊ីអាហារ និងជួយរាងកាយឱ្យរំលាយអាហារបានល្អ។
- ទប់ស្កាត់ជម្ងឺមាត់ធ្មេញ ជម្ងឺស្លេកស្លាំង និងជម្ងឺទាក់ទងនឹងសរសៃប្រសាទ។
- ទប់ស្កាត់ជម្ងឺភ្លេចភ្លាំង។
- ផ្ដល់សំណើមដល់ស្បែក ប្រឆាំងការរលាកស្បែក និងជម្ងឺស្បែកផ្សេងៗទៀត។
ខាងក្រោមនេះការណែនាំធ្វើភេសជ្ជៈផ្សំពីផ្លែពោត និងទឹកដោះគោឆៅ៖
+គ្រឿងផ្សំ៖
- ពោត ២ ទៅ ៣ ផ្លែ
- ទឹកដោះគោឆៅមួយកំប៉ុង
+វិធីធ្វើ និងការអនុវត្ត៖
- ដំបូងកិនយកទឹកពោត រួចលាយជាមួយទឹកដោះគោឆៅ ហើយដាក់ឆ្នាំរំងាស់ឱ្យក្ដៅឧណ្ហៗផឹកជាការស្រេច៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស