(+855) 11 909 020 / 69 909 011

ផ្លែពោត និងទឹកដោះគោឆៅបន្សំចូលគ្នាក្លាយជាភេសជ្ជៈដ៏អស្ចារ្យចំពោះសុខភាព

សុខភាព៖ លោកអ្នកប្រាកដជាធ្លាប់ដឹងរួចមកហើយពីអត្ថប្រយោជន៍នៃផ្លែពោត និងទឹកដោះគោឆៅ។ 

 

ដូច្នេះ ប្រសិនបើលោកអ្នកទទួលទានភេសជ្ជៈដែលផ្សំពីផ្លែពោតលាយជាមួយទឹកដោះគោឆៅក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ 

 

អត្ថប្រយោជន៍នៃភេសជ្ជៈផ្សំពីផ្លែពោត និងទឹកដោះគោឆៅ៖ 

  

- ជំនួយដល់ពន្លឺរបស់ភ្នែក និងទប់ស្កាត់ជំងឺពាក់ព័ន្ធនឹងភ្នែក ។  

- ទប់ស្កាត់បញ្ហាប្រឈមនឹងជម្ងឺបេះដូង និងមហារីក។ 

- ទប់ស្កាត់ខ្សោយសាច់ដុំ និង ឈឺសាច់ដុំ។

- ទប់ស្កាត់បញ្ហាអាឡែស៊ីអាហារ និងជួយរាងកាយឱ្យរំលាយអាហារបានល្អ។ 

- ទ​ប់ស្កាត់ជម្ងឺមាត់ធ្មេញ ជម្ងឺស្លេកស្លាំង និងជម្ងឺទាក់ទងនឹងសរសៃប្រសាទ។

- ទប់ស្កាត់ជម្ងឺភ្លេចភ្លាំង។

- ផ្ដល់សំណើមដល់ស្បែក ប្រឆាំងការរលាកស្បែក និងជម្ងឺស្បែកផ្សេងៗទៀត។ 

 

ខាងក្រោមនេះការណែនាំធ្វើភេសជ្ជៈផ្សំពីផ្លែពោត និងទឹកដោះគោឆៅ៖ 

 

+គ្រឿងផ្សំ៖ 

- ពោត ២ ទៅ ៣ ផ្លែ 

- ទឹកដោះគោឆៅមួយកំប៉ុង

 

+វិធីធ្វើ និងការអនុវត្ត៖ 

- ដំបូងកិនយកទឹកពោត រួចលាយជាមួយទឹកដោះគោឆៅ ហើយដាក់ឆ្នាំរំងាស់ឱ្យក្ដៅឧណ្ហៗផឹកជាការស្រេច៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស