សុខភាព៖ ស្លឹកគ្រៃ ជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកទៅធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារ និងច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជម្ងឺផ្សេងថែមទៀតផង។
រុក្ខជាតិនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន A និង C ជាពិសេសម៉ាញ៉េស្យូម ស័ង្កសី អាស៊ីតហ្វូលិក ទង់ដែង កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងជាតិដែកជាដើម។
ហើយខាងក្រោមនេះជាអត្ថប្រយោជន៍នៃគល់ស្លឹកគ្រៃ៖
១- ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងប្លោកនោម
២- គ្រប់គ្រងជាតិកូឡេស្ដេរ៉ុល
៣- ជួយព្យាបាលជម្ងឺរលាកសន្លាក់
៤- បណ្ដេញជាតិពុលពីរាងកាយ និងជួយសម្អាតតម្រងនោម ថ្លើម លំពែង
៥- ព្យាបាល និងសម្រួលដល់អាការជម្ងឺគ្រុនផ្ដាសាយ និងផ្ដាសាយ
៦- ព្យាបាល និងសម្រួលដល់អាការជម្ងឺរាករូស និងឈឺពោះ
៧- ជួយសម្រកទម្ងន់
៨- ទប់ស្កាត់ និងកម្ចាត់កោសិកាមហារីក
៩- បន្ថយអាការឈឺចាប់
១០- បំបាត់ការវិលមុខ និងចង្អោរ
១១- បំបាត់ការក្អក
១២- ជួយបន្សាបជាតិពុលក្នុងរាងកាយ និងអាការពុលផ្សេងៗ
១៣- សម្រួលដល់ផ្លូវអារម្មណ៍ ដោយចូលរួមបំបាត់ស្រ្តេស និងបន្ថយហានិភ័យនៃជម្ងឺធ្លាក់ទឹកចិត្ត
១៤- ជាប្រភេទរុក្ខជាតិដែលត្រូវបានច្នៃធ្វើជាគ្រឿងជំនួយដល់ស្បែក និងបំបាត់ក្លិនខ្លួន។
ចំណាំ៖ ស្លឹកគ្រៃ ត្រូវបានផ្សំធ្វើម្ហូបអាហារ យកទៅច្នៃធ្វើជាឱសដ និងដាំទឹកផឹកជាដើម ហើយសុទ្ធតែផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពទាំងអស់៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស