(+855) 11 909 020 / 69 909 011

អត្ថប្រយោជនច្រើនជាង ១០ យ៉ាងនៃគល់ស្លឹកគ្រៃចំពោះសុខភាព

សុខភាព៖ ស្លឹកគ្រៃ ជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកទៅធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារ និងច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជម្ងឺផ្សេងថែមទៀតផង។  

 

រុក្ខជាតិនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ​វីតាមីន A និង C ជាពិសេស​ម៉ាញ៉េ​ស្យូ​ម ស័ង្កសី អាស៊ីត​ហ្វូ​លិ​ក ទង់ដែង កាល់ស្យូម ប៉ូ​តា​ស្យូ​ម ផូស្វ័រ និង​ជាតិ​ដែក​ជាដើម។  

 

ហើយខាងក្រោមនេះជាអត្ថប្រយោជន៍នៃគល់ស្លឹកគ្រៃ៖ 

 

១​- ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងប្លោកនោម 

២- គ្រប់គ្រង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​

៣- ជួយព្យាបាលជម្ងឺរលាកសន្លាក់ 

៤​- បណ្ដេញ​ជាតិពុលពីរាងកាយ​ និងជួយសម្អាតតម្រងនោម ថ្លើម លំពែង 

៥​- ព្យាបាល​ និងសម្រួលដល់អាការជម្ងឺគ្រុនផ្ដាសាយ និង​ផ្ដាសាយ​

៦- ព្យាបាល និងសម្រួលដល់អាការជម្ងឺរាករូស និងឈឺពោះ 

៧- ជួយសម្រកទម្ងន់ 

៨- ទប់ស្កាត់ និងកម្ចាត់កោសិកាមហារីក 

៩- បន្ថយអាការឈឺចាប់

១០- បំបាត់​ការវិល​មុខ និង​ចង្អោរ​

១១- បំបាត់​ការ​ក្អក​ 

១២- ជួយបន្សាបជាតិពុលក្នុងរាងកាយ និងអាការពុលផ្សេងៗ 

១៣- សម្រួលដល់ផ្លូវអារម្មណ៍ ដោយចូលរួមបំបាត់ស្រ្តេស និងបន្ថយហានិភ័យនៃជម្ងឺធ្លាក់ទឹកចិត្ត 

១៤- ជាប្រភេទរុក្ខជាតិដែលត្រូវបានច្នៃធ្វើជាគ្រឿងជំនួយដល់ស្បែក និងបំបាត់ក្លិនខ្លួន។ 

 

ចំណាំ៖ ស្លឹកគ្រៃ ត្រូវបានផ្សំធ្វើម្ហូបអាហារ យកទៅច្នៃធ្វើជាឱសដ និងដាំទឹកផឹកជាដើម ហើយសុទ្ធតែផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពទាំងអស់៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស