សុខភាព៖ ស្រ្តីមានផ្ទៃពោះតែងមានអាការចាញ់កូន ហើយអាការនេះអាចបញ្ជាក់បានថា ទារកក្នុងផ្ទៃមានការលូតលាស់កោសិកាសរីរាង្គបានល្អ ទាំងទម្រន់ និងកម្រាស់ ព្រមទាំងមានភាពវ័យឆ្លាតផងដែរ។
ខាងក្រោមនេះជាការបញ្ជាក់ជូនបានថា នៅពេលដែលស្រ្តីមានផ្ទៃពោះមានអាការក្អួតចង្អោរ នោះទារកក្នុងផ្ទៃនឹងមានស្ថានភាពដូចខាងក្រោមនេះ៖
១- ទារកក្នុងផ្ទៃលូតលាស់បានល្អ នឹងកាត់បន្ថយការប្រឈមនឹងកូនកើតមកខូចអវៈយវៈពី ៣០ ទៅ ៨០ភាគរយ
២- ភាគច្រើននៃទារកដែលកើតមក មានភាពវ័យឆ្លាតខ្លាំងពីកំណើត
៣- បន្ថយហានិភ័យបញ្ហាសម្រាលកូនមុនខែ ឬកូនកើតមិនគ្រប់ខែ
ចំណាំ៖ ទោះបីជាអាការក្អួតចង្អោរបានបញ្ជាក់ពីស្ថានភាពទារកដូចបានជម្រាប់ជូនខាងលើក្ដី តែក្នុងករណីដែលស្រ្តីមានផ្ទៃពោះក្អួតចង្អោរខ្លាំង សូមទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយអាការក្អួតចង្អោរដែលពិបាកទ្រាំ៕
-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស