(+855) 11 909 020 / 69 909 011

តើអាការចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះបានប្រាប់អ្វីខ្លះអំពីទារកក្នុងផ្ទៃ?

សុខភាព៖ ស្រ្តីមានផ្ទៃពោះតែងមានអាការចាញ់កូន ហើយអាការនេះអាចបញ្ជាក់បានថា ទារកក្នុងផ្ទៃមានការលូតលាស់កោសិកាសរីរាង្គបានល្អ ទាំងទម្រន់ និងកម្រាស់ ព្រមទាំងមានភាពវ័យឆ្លាតផងដែរ។ 

 

ខាងក្រោមនេះជាការបញ្ជាក់ជូនបានថា នៅពេលដែលស្រ្តីមានផ្ទៃពោះមានអាការក្អួតចង្អោរ នោះទារកក្នុងផ្ទៃនឹងមានស្ថានភាពដូចខាងក្រោមនេះ៖ 

 

១- ទារកក្នុងផ្ទៃលូតលាស់បានល្អ នឹងកាត់បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មក​ខូច​អវៈយវៈ​ពី ៣០ ទៅ​ ៨០​ភាគរយ 

២- ភាគច្រើននៃទារកដែលកើតមក មានភាពវ័យឆ្លាតខ្លាំងពីកំណើត 

៣- បន្ថយហានិភ័យបញ្ហាសម្រាលកូនមុនខែ ឬកូនកើតមិនគ្រប់ខែ 

 

ចំណាំ៖ ទោះបីជាអាការក្អួតចង្អោរបានបញ្ជាក់ពីស្ថានភាពទារកដូចបានជម្រាប់ជូនខាងលើក្ដី តែក្នុងករណីដែលស្រ្តីមានផ្ទៃពោះក្អួតចង្អោរខ្លាំង សូមទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយអាការក្អួតចង្អោរដែលពិបាកទ្រាំ៕ 

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស