សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ៩៩% នៃអ្នកគេងសង្កៀរធ្មេញ គឺបណ្ដាលមកពីបាត់តេរី ឫប៉ារ៉ាស៊ីតម្យ៉ាងដែលមាននៅក្នុងឈាម ក្រពះ និងពោះវៀន បានធ្វើចលនានៅពេលយប់ខណៈដែលលោកអ្នកកំពុងតែគេង។ ដោយឡែក ការគេងសង្កៀរធ្មេញពីកំណើតជាករណីកម្រកើតឡើងណាស់។
ការគេងសង្កៀរធ្មេញ គឺមិនមែនជារឿងល្អនោះទេ ព្រោះវាបង្កឱ្យប៉ះពាល់ដល់សុខភាពធ្មេញ រហូតអាចដល់ការដកធ្មេញចោលជាដើម។
ខាងក្រោមនេះជាផលប៉ះពាល់ដោយសារតែគេងសង្កៀរធ្មេញ៖
- ធ្មេញឆាប់ខូច និងភាពរឹងមាំនៃធ្មេញធ្លាក់ចុះ
- ធ្មេញឆាប់រេចរឹល និងប្រេះបែក
- ធ្ងន់ធ្ងរបំផុតគឺធ្វើឱ្យប៉ះពាល់ដល់សុខភាពនៃធ្មេញទាំងអស់
ចំណាំ៖ ដំណោះស្រាយល្អបំផុតក្នុងករណីនេះ លោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមើលប៉ារ៉ាស៊ីតនៅក្នុងឈាម ហើយកម្ចាត់បាក់តេរីនោះ៕
- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស