(+855) 11 909 020 / 69 909 011

គេងសង្កៀរធ្មេញ ជាកត្តាធ្វើឱ្យធ្មេញងាយខូចរហូតឈានដល់ការដកធ្មេញចោល

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ៩៩% នៃអ្នកគេងសង្កៀរធ្មេញ គឺបណ្ដាលមកពីបាត់តេរី​ ឫប៉ារ៉ាស៊ីតម្យ៉ាង​ដែលមាន​នៅក្នុង​ឈាម ក្រពះ និងពោះវៀន បានធ្វើចលនានៅពេលយប់ខណៈដែលលោកអ្នកកំពុងតែគេង។ ដោយឡែក ការគេងសង្កៀរធ្មេញពីកំណើតជាករណីកម្រកើតឡើងណាស់។ 

 

ការគេងសង្កៀរធ្មេញ គឺមិនមែនជារឿងល្អនោះទេ ព្រោះវាបង្កឱ្យប៉ះពាល់ដល់សុខភាពធ្មេញ រហូតអាចដល់ការ​ដកធ្មេញចោលជាដើម។ 

 

ខាងក្រោមនេះជាផលប៉ះពាល់ដោយសារតែគេងសង្កៀរធ្មេញ៖ 

 

- ធ្មេញឆាប់ខូច និងភាពរឹងមាំនៃធ្មេញធ្លាក់ចុះ 

- ធ្មេញ​ឆាប់រេចរឹល និង​ប្រេះបែក 

- ធ្ងន់ធ្ងរបំផុតគឺធ្វើឱ្យប៉ះពាល់ដល់សុខភាពនៃធ្មេញទាំងអស់ 

 

ចំណាំ៖ ដំណោះស្រាយល្អបំផុតក្នុងករណីនេះ លោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បី​ពិនិត្យរក​មើលប៉ារ៉ាស៊ីត​នៅក្នុង​ឈាម ហើយកម្ចាត់បាក់តេរីនោះ៕  

 

- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស