សុខភាព៖ ផ្កាខាត់ណា គឺជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយសារធាតុ Glucosinolate, Glucoraphanin, Isothiocyanates, Sulforaphane និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលបានផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទាន៕
អត្ថប្រយោជន៍ប្រយោជន៍នៃផ្កាខាត់ណារួមមាន៖
- ជំនួយដល់ការរំលាយអាហារ
- ជួយជម្រុញជាតិពុលពីក្នុងរាងកាយមកខាងក្រៅ
- ជួយការពារភ្នាសរបស់ក្រពះ និងទប់ស្កាត់ការលូតលាស់របស់បាក់តេរី ដែលបង្កឲ្យកើតជំងឺរលាកក្រពះ និងមហារីកពោះវៀនធំ
- ប្រឆាំងប្រតិកម្មអុកស៊ីតកម្ម
- ផ្ទុកជាតិកាកសរសៃដែលអាចជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ
- ជួយរក្សាលំហូរឈាម
- សម្រាប់ស្រ្តីពរពោះ គួរតែទទួលទានផ្កាខាត់ណា ព្រោះវាល្អសម្រាប់ការលូតលាស់របស់ទារក និងសុខភាពរបស់ម្ដាយ
- ស្រ្តីភាពច្រើនដែលញ៉ាំផ្កាខាត់ណា គឺមិនងាយប្រឈមនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល។
- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស