(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ផ្កាខាត់ណាចំពោះសុខភាព

សុខភាព៖ ផ្កាខាត់ណា គឺជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយសារធាតុ Glucosinolate, Glucoraphanin, Isothiocyanates, Sulforaphane និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលបានផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទាន​៕

 

អត្ថប្រយោជន៍ប្រយោជន៍នៃផ្កាខាត់ណារួមមាន៖ 

 

- ជំនួយ​ដល់​ការរំលាយ​អាហារ 

- ជួយជម្រុញជាតិពុលពីក្នុងរាងកាយមកខាងក្រៅ

- ជួយ​ការពារ​ភ្នាសរបស់​ក្រពះ និង​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ និង​មហារីក​ពោះវៀនធំ

- ប្រឆាំងប្រតិកម្មអុកស៊ីតកម្ម 

- ផ្ទុកជាតិកាកសរសៃដែលអាចជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ

- ជួយរក្សាលំហូរឈាម

- សម្រាប់ស្រ្តីពរពោះ គួរតែទទួលទានផ្កាខាត់ណា ព្រោះវាល្អសម្រាប់ការលូតលាស់របស់ទារក និងសុខភាពរបស់ម្ដាយ

- ស្រ្តីភាពច្រើនដែលញ៉ាំផ្កាខាត់ណា គឺមិនងាយប្រឈមនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល។  

 

- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស