(+855) 11 909 020 / 69 909 011

បើសង្កេតឃើញរោគសញ្ញានេះ សូមនាំទារក និងក្មេងទៅពេទ្យជាបន្ទាន់ដើម្បីបង្ការជម្ងឺពងបែក

សុខភាព៖ ប្រសិនបើលោកអ្នកសង្កេតឃើញថា ទារក និងក្មេងអាយុក្រោម ១០ ឆ្នាំ កើតនូវរោគសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំគេទៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ជំងឺពងបែកដៃជើង។  

 

ខាងក្រោមនេះជារោគសញ្ញានៃក្មេងដែលអាចនឹងកើតជម្ងឺពងបែក៖ 

 

-​ ទារក ឬកុមារ​អាច​មាន​អាការ​ក្តៅខ្លួន 

-​ ការ​ហូប​ចុករបស់ពួកគេ​ថយ​ចុះ 

-​ អស់កម្លាំង និងឈឺបំពង់ក 

-​ ស្បែក​ឡើង​រមាស់​និង​មាន​ស្នាម​ក្រហមអុជ​ៗ និង​អាចមាន​ពងបែក​នៅ​លើ​បាតដៃ បាតជើង និង​ពេល​ខ្លះ​លើ​គូទ ឬ​អវយវៈ​ភេទជាដើម។ 

 

ចំណាំ៖ បើលោកអ្នកប៉ះពាល់កុមារ ឬក្មេងដែលកើតពងបែកដោយផ្ទាល់ សូមកុំភ្លេចលាងដៃជាមួយសាប៊ូ ព្រោះថាមនុស្សចាស់ក៏អាចកើតជម្ងឺនេះដែរ ក៏ប៉ុន្តែវាជាករណីកម្រណាស់៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស