សុខភាព៖ ប្រសិនបើលោកអ្នកសង្កេតឃើញថា ទារក និងក្មេងអាយុក្រោម ១០ ឆ្នាំ កើតនូវរោគសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំគេទៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ជំងឺពងបែកដៃជើង។
ខាងក្រោមនេះជារោគសញ្ញានៃក្មេងដែលអាចនឹងកើតជម្ងឺពងបែក៖
- ទារក ឬកុមារអាចមានអាការក្តៅខ្លួន
- ការហូបចុករបស់ពួកគេថយចុះ
- អស់កម្លាំង និងឈឺបំពង់ក
- ស្បែកឡើងរមាស់និងមានស្នាមក្រហមអុជៗ និងអាចមានពងបែកនៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវយវៈភេទជាដើម។
ចំណាំ៖ បើលោកអ្នកប៉ះពាល់កុមារ ឬក្មេងដែលកើតពងបែកដោយផ្ទាល់ សូមកុំភ្លេចលាងដៃជាមួយសាប៊ូ ព្រោះថាមនុស្សចាស់ក៏អាចកើតជម្ងឺនេះដែរ ក៏ប៉ុន្តែវាជាករណីកម្រណាស់៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស