(+855) 11 909 020 / 69 909 011

មកដឹងពីអត្ថប្រយោជន៍នៃស្លឹក និងគ្រាប់ទំពាំងបាយជូរវិញម្ដង

សុខភាព៖ កន្លងមកលោកអ្នកពិតជាបានដឹងរួចមកហើយ ពីអត្ថប្រយោជន៍នៃផ្លែទំពាំងបាយជូរ ឥឡូវនេះសូមដឹងពីអត្ថប្រយោជន៍នៃស្លឹក និងគ្រាប់របស់ផ្លែទំពាំងបាយជូរចំពោះសុខភាពវិញម្ដង។ 

 

- ស្លឹកទំពាំងបាយជូរ ផ្ទុកវីតាមីន C ច្រើន ដែលល្អបំផុតសម្រាប់យកទៅកែច្នៃ ធ្វើជាផលិតផលថែរក្សាស្បែក និងសុខភាព។ 

- គ្រាប់ទំពាំងបាយជូរវិញ គឺផ្ទុកសារជាតិ OPC  ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយកាត់បន្ថយភាពចាស់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ និងការពារជំងឺមហារីកផងដែរ។ 

 

ដូច្នេះ បើអ្នកទទួលទានផ្លែទំពាំងបាយជូរ សូមកុំភ្លេចទំពាំរគ្រាប់ទំពាំងបាយជូរផង (បើអ្នកខ្ជាក់គ្រាប់ទំពាំងបាយជូរចោលវិញ នោះអ្នកនឹងបាត់បង់អត្ថប្រយោជន៍ជាច្រើនរបស់វា)។

 

ចំណាំ៖ ការស្រាវខ្លះទៀតបានឱ្យដឹងថា គ្រាប់ទំពាំងបាយជូរ ផ្ដល់អត្ថប្រយោជន៍ខ្លាំងជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស