សុខភាព៖ កន្លងមកលោកអ្នកពិតជាបានដឹងរួចមកហើយ ពីអត្ថប្រយោជន៍នៃផ្លែទំពាំងបាយជូរ ឥឡូវនេះសូមដឹងពីអត្ថប្រយោជន៍នៃស្លឹក និងគ្រាប់របស់ផ្លែទំពាំងបាយជូរចំពោះសុខភាពវិញម្ដង។
- ស្លឹកទំពាំងបាយជូរ ផ្ទុកវីតាមីន C ច្រើន ដែលល្អបំផុតសម្រាប់យកទៅកែច្នៃ ធ្វើជាផលិតផលថែរក្សាស្បែក និងសុខភាព។
- គ្រាប់ទំពាំងបាយជូរវិញ គឺផ្ទុកសារជាតិ OPC ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយកាត់បន្ថយភាពចាស់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ និងការពារជំងឺមហារីកផងដែរ។
ដូច្នេះ បើអ្នកទទួលទានផ្លែទំពាំងបាយជូរ សូមកុំភ្លេចទំពាំរគ្រាប់ទំពាំងបាយជូរផង (បើអ្នកខ្ជាក់គ្រាប់ទំពាំងបាយជូរចោលវិញ នោះអ្នកនឹងបាត់បង់អត្ថប្រយោជន៍ជាច្រើនរបស់វា)។
ចំណាំ៖ ការស្រាវខ្លះទៀតបានឱ្យដឹងថា គ្រាប់ទំពាំងបាយជូរ ផ្ដល់អត្ថប្រយោជន៍ខ្លាំងជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស