សុខភាព៖ រលាកត្រចៀក ជាជម្ងឺមួយប្រភេទដែលបណ្ដាលមកពីពពួកមេរោគបាក់តេរី និងពពួកផ្សិត ឆ្លងចូលក្នុងត្រចៀក តាមរយៈការខ្វះអនាម័យ ការត្បារ ការខ្វេះ ការកាយអាចម៍ត្រចៀក ជាមួយសម្ភារៈដែលមានផ្ទុកមេរោគទាំងនេះ។
ជម្ងឺរលាកត្រចៀក មានអាការដូចជាធ្វើឱ្យវៀចមាត់ ក្រដាស់ត្រចៀករងការបំផ្លាញដោយសារតែមេរោគស៊ីក្រដាសត្រចៀក និងធ្ងន់ធ្ងរនោះគឺរលាកស្រោមខួរក្បាលដែលអាចបណ្ដាលឱ្យប្រកាច់ និងអាចបាត់បង់ជីវិត។
បន្ថែមពីលើនេះ ជម្ងឺរលាកត្រចៀក គឺជាហេតុដែលបង្កឱ្យមានដង្កូវក្នុងត្រចៀក ប្រសិនបើយើងទុកត្រចៀកឱ្យឈឺ (រលាកងត្រចៀក) ដោយមិនព្រមព្យាបាលក្នុងរយៈពេល ៣ ខែ នោះសាច់ក្នុងត្រចៀកអាចនឹងរលួយ មានក្លិនស្អុយ ហើយនៅពេលដែលយើងធ្វេសប្រហែសបណ្តាលឱ្យសត្វរុយពងដាក់ នោះនឹងកើតមានដង្កូវក្នុងត្រចៀក។
ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការអនាម័យត្រចៀកឱ្យបានត្រឹមត្រូវ និងបើអ្នកកើតជម្ងឺរលាកត្រចៀក អ្នកគួរតែព្យាបាលជម្ងឺនេះឱ្យបានទាន់ពេលវេលា។
សុខភាព៖ ជំងឺរលាកត្រចៀក ថែមទាំងធ្វើឱ្យវៀចមាត់ ក្រដាស់ត្រចៀករងការបំផ្លាញ មេរោគស៊ី ក្រដាសត្រចៀក និងធ្ងន់ធ្ងរ គឺរលាកស្រោមខួរក្បាល ដែលអាចបណ្ដាលឱ្យប្រកាច់ និងស្លាប់៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom