(+855) 11 909 020 / 69 909 011

ផលវិបាកដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺរលាកត្រចៀក

សុខភាព៖ រលាកត្រចៀក ជាជម្ងឺមួយប្រភេទដែលបណ្ដាលមកពីពពួកមេរោគបាក់តេរី និងពពួកផ្សិត ឆ្លងចូលក្នុងត្រចៀក តាម​រយៈ​ការ​ខ្វះ​អនាម័យ ការ​ត្បារ ការ​ខ្វេះ ការ​កាយ​អាចម៍ត្រចៀក ជាមួយ​សម្ភារៈដែល​មាន​ផ្ទុកមេរោគ​ទាំងនេះ។

 

ជម្ងឺរលាកត្រចៀក មានអាការដូចជាធ្វើឱ្យវៀចមាត់ ក្រដាស់ត្រចៀករងការបំផ្លាញដោយសារតែមេរោគស៊ីក្រដាសត្រចៀក និងធ្ងន់ធ្ងរនោះគឺរលាកស្រោមខួរ​ក្បាលដែលអាចបណ្ដាលឱ្យប្រកាច់ និងអាចបាត់បង់ជីវិត។  

 

បន្ថែមពីលើនេះ ជម្ងឺរលាកត្រចៀក គឺជាហេតុដែលបង្កឱ្យមានដង្កូវក្នុងត្រចៀក ប្រសិនបើយើងទុកត្រចៀកឱ្យឈឺ (រលាកងត្រចៀក) ដោយមិនព្រមព្យាបាលក្នុងរយៈពេល ៣ ខែ នោះសាច់ក្នុងត្រចៀកអាចនឹងរលួយ មានក្លិនស្អុយ ហើយនៅពេលដែលយើង​ធ្វេសប្រហែស​បណ្តាល​ឱ្យ​សត្វ​រុយ​ពង​ដាក់ នោះនឹង​កើត​មាន​ដង្កូវ​ក្នុង​ត្រចៀក។ 

 

ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការអនាម័យត្រចៀកឱ្យបានត្រឹមត្រូវ និងបើអ្នកកើតជម្ងឺរលាកត្រចៀក អ្នកគួរតែព្យាបាលជម្ងឺនេះឱ្យបានទាន់ពេលវេលា។  

 

សុខភាព៖ ជំងឺរលាកត្រចៀក ថែមទាំងធ្វើឱ្យវៀចមាត់ ក្រដាស់ត្រចៀករងការបំផ្លាញ មេរោគស៊ី ក្រដាសត្រចៀក និងធ្ងន់ធ្ងរ គឺរលាកស្រោមខួរ​ក្បាល ដែលអាចបណ្ដាលឱ្យប្រកាច់ និងស្លាប់៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom