សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការបែកធ្លាយនៃសរសៃឈាមក្រហមក្នុងខួរក្បាល គឺជាមូលហេតុមួយដែលនាំឱ្យកើតជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬStroke ក្នុងចំណោមមូលហេតុជាច្រើនទៀត។
រោគសញ្ញាសំខាន់ៗជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលមានដូចជា៖
- វៀចមុខ និងវៀចមាត់ដោយសារខ្សោយសាច់ដុំនៅក្នុងមុខ។
- ធ្លាក់ភ្នែកមួយចំហៀង។
- ដៃមួយចំហៀងខ្សោយលើកមិនរួច
- និយាយមិនច្បាស់។
- មានអាការខ្វះចរន្តឈាមក្នុងមួយរយៈខ្លី ក៏ប៉ុន្តែវានឹងវិលមកសភាពធម្មតាដូចដើម អាការនេះគេហៅថា TIA (Transient Ischemic Attack) ឬក៏ Pre-Stroke។
ចំណាំ៖ ក្នុងប្រទេសកម្ពុជាជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល ភាគច្រើនបណ្តាលមកពីជម្ងឺលើសសំពាធឈាមហើយមិនបានព្យាបាលត្រឹមត្រូវ និងជក់បារីច្រើន៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom