(+855) 11 909 020 / 69 909 011

តើជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬStroke មានរោគសញ្ញាដូចម្ដេច?

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការបែកធ្លាយនៃសរសៃឈាមក្រហមក្នុងខួរក្បាល គឺជាមូលហេតុមួយដែលនាំឱ្យកើតជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬStroke ក្នុងចំណោមមូលហេតុជាច្រើនទៀត។ 

រោគសញ្ញា​សំខាន់ៗជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាលមាន​ដូចជា​៖ 

- វៀចមុខ​ និងវៀចមាត់​ដោយសារ​ខ្សោយ​សាច់ដុំ​នៅ​ក្នុង​មុខ។ ​ 

- ធ្លាក់​ភ្នែក​មួយ​ចំហៀង​។ 

- ដៃ​មួយ​ចំហៀង​ខ្សោយ​លើក​មិន​រួច​ 

- និយាយ​មិន​ច្បាស់។ 

- មានអាការខ្វះចរន្ត​ឈាម​ក្នុង​មួយ​រយៈ​ខ្លី​ ក៏ប៉ុន្តែ​វា​នឹង​វិលមកសភាពធម្មតាដូចដើម អាការនេះគេហៅថា TIA (Transient Ischemic Attack) ឬក៏ Pre-Stroke។ 

ចំណាំ៖ ក្នុងប្រទេសកម្ពុជាជម្ងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ភាគច្រើន​បណ្តាល​មក​ពី​ជម្ងឺ​លើស​សំពាធ​ឈាម​ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ និង​ជក់បារី​ច្រើន៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom