(+855) 11 909 020 / 69 909 011

តើអាការបែបណាខ្ញុំមិនចាំបាច់ដកថ្គាមទាល ឬត្រូវដកថ្គាមទាល់ជាចាំបាច់?

សុខភាព៖ ដូចយើងបានដឹងរួចមកហើយថា ក្នុងពេលដែលយើងមានវ័យជំទង់ចាប់ពី២០ឆ្នាំឡើងទៅ យើងនឹងដុះថ្គាមទាល់។ ជាធម្មតាថ្គាមទាល់ ត្រូវបានទន្តពេទ្យធ្មេញណែនាំឱ្យដកចេញ ទោះបីជាអាការឈឺតិច ឬខ្លាំងក៏ដោយ។ តែទន្ទឹមនឹងនេះដែរ បើថ្គាមទាល់ដុះចេញមកមិនប៉ះពាល់ដល់ធ្មេញដទៃ ដុះចេញមកស្អាត ងាយសម្អាត គ្មានបង្កបញ្ហាអ្វីដល់សុខភាពមាត់ធ្មេញ និងមិនមានការឈឺចាប់ ថ្គាមទាល់អាចនឹងត្រូវបានណែនាំមិនបាច់ដកចេញទេ។ 

ខាងក្រោមនេះជាហេតុផលដែលអ្នកគួរដក ឬមិនចាំបាច់ដកថ្គាមទាល់៖

១.អាការមិនចាំបាច់ដកថ្គាមទាល់

- មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក)

- ដុះចេញមកពេញលេញស្អាត

- ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស និងមិនជ្រៀតជាមួយធ្មេញដទៃជិតខាង

- ងាយសម្អាត។

២.អាការត្រូវដកថ្គាមទាល់៖

- ដុះមិនចេញជាប់នៅក្រោមសាច់ ដែលអាចបង្កជាគីស បំផ្លាញឫសធ្មេញជិតខាង

- ដុះចេញមិនអស់ ពិបាកសម្អាតជាហេតុធ្វើឲ្យបាត់តេរីប្រមូលផ្តុំគ្នាបង្កជាជំងឺមាត់ធ្មេញ

- ដុះចេញមកចង្អៀត ឬទើសខ្លាំង ដែលអាចបំផ្លាញធ្មេញជិតខាងបាន

- មានការឈឺចាប់ខ្លាំងត្រង់កន្លែងដុះថ្គាមទាល់ 

- ងាយពុកធ្មេញ និងរលាកអញ្ចាញធ្មេញ

- ដុះដុំសាច់ជាប់ធ្មេញទាល់

- មានធ្មេញពុកនៅជិតថ្គាមទាល់ 

ចំណាំ៖ ក្នុងករណីដែលអ្នកចង់ដកថ្គាមទាល់ អ្នកគួរតែទៅជួបជាមួយទន្តពេទ្យធ្មេញដែលមានជំនាញច្បាស់លាស់ ទើបការដកថ្គាមទាល់មានទំនុកចិត្តខ្ពស់ និងការព្យាបាលឆាប់ជាសះស្បើយ៕ 

 

ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom