សុខភាព៖ ផ្លែប៉ោម ជាផ្លែឈើហូបផ្លែមានរសជាតិផ្អែម និងជូរអែម ដែលសម្បូរទៅដោយវីតាមីន និងជាពិសេសនោះគឺវីតាមីន C ។
អត្ថប្រយោជន៍នៃផ្លែប៉ោមមានដូចជា៖
- ការពារការកើតជំងឺមហារី
- ជួយធ្វើឱ្យស្បែកស្អាតភ្លឺថ្លា
- ទប់ទល់ជាមួយពន្លឺថ្ងៃ
- ជួយគ្រប់គ្រងទម្ងន់
- រារាំងកើតជាំលើផ្ទៃមុខ
- បង្ការកុំឱ្យកោសិកាឆាប់ចាស់
- ការពាររោគឈាមចេញតាមជើងធ្មេញ
- បន្ថយអាការរលាក
- បន្ថយគ្រុន
- បង្កើនការបឺតស្រូបយកវីតាមីន C
បន្ថែមពីលើនេះដែរ សម្រាប់ក្មេងតូចៗដែលឈានដល់វ័យអាចទទួលទានអាហារបន្ថែមដើម្បីចិញ្ចឹមសរីរាង្គរបស់ពួកគេបន្ទាប់ពីទឹកដោះម្ដាយ អាចញ៉ាំផ្លែប៉ោមបានដោយសារ ផ្លែប៉ោមផ្ដល់អត្ថប្រយោជន៍ចំពោះក្មេងយ៉ាងពិសេសដូចជា៖
- បង្កើនវីតាមីន C ដល់ក្មេងដែលជំនួយដល់ស្បែក និងជួយឱ្យសរីរាង្គខ្លះៗដែលត្រូវវីតាមីន C ទទួលបានវីតាមីន C គ្រប់គ្រាន់
- សម្រួលដល់អាការជម្ងឺមួយចំនួនដូចជា ហើមពោះ, អាការក្អក, រោគក្រពះ, អាការរាករូសឱ្យធូរស្រាលជាមុន
- នៅពេលក្មេងញ៉ាំផ្លែប៉ោម សារធាតុក្នុងផ្លែប៉ោមជួយសម្អាតធ្មេញ និងធ្វើឱ្យធ្មេញរឹងមាំ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom