(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃផ្លែប៉ោមចំពោះសុខភាព​ និងក្មេងៗ

សុខភាព៖ ផ្លែប៉ោម ជាផ្លែឈើហូបផ្លែមានរសជាតិផ្អែម និងជូរអែម ដែលសម្បូរទៅដោយវីតាមីន និងជាពិសេសនោះគឺវីតាមីន C ។ 

អត្ថប្រយោជន៍នៃផ្លែប៉ោមមានដូចជា៖ 

- ការពារការកើតជំងឺមហារី

- ជួយធ្វើឱ្យស្បែកស្អាតភ្លឺថ្លា 

- ទប់ទល់ជាមួយពន្លឺថ្ងៃ​

- ជួយគ្រប់គ្រងទម្ងន់ 

- រារាំងកើតជាំលើផ្ទៃមុខ 

- បង្ការកុំឱ្យកោសិកាឆាប់ចាស់ 

​- ការពារ​រោគ​ឈាម​ចេញ​តាម​ជើងធ្មេញ 

- បន្ថយ​អាការ​រលាក 

- បន្ថយ​គ្រុន 

​- បង្កើន​ការ​បឺត​ស្រូបយក​វីតាមីន C  

 

បន្ថែមពីលើនេះដែរ សម្រាប់ក្មេងតូចៗដែលឈានដល់វ័យអាចទទួលទានអាហារបន្ថែមដើម្បីចិញ្ចឹមសរីរាង្គរបស់ពួកគេបន្ទាប់ពីទឹកដោះម្ដាយ អាចញ៉ាំផ្លែប៉ោមបានដោយសារ ផ្លែប៉ោមផ្ដល់អត្ថប្រយោជន៍ចំពោះក្មេងយ៉ាងពិសេសដូចជា៖ 

- បង្កើនវីតាមីន C ដល់ក្មេងដែលជំនួយដល់ស្បែក និងជួយឱ្យសរីរាង្គខ្លះៗដែលត្រូវវីតាមីន C ទទួលបានវីតាមីន C គ្រប់គ្រាន់

- សម្រួលដល់អា​ការជម្ងឺមួយចំនួនដូចជា ហើមពោះ, អាការ​ក្អក, រោគ​ក្រពះ, ​អាការ​រាករូសឱ្យធូរស្រាលជាមុន

- នៅពេលក្មេងញ៉ាំផ្លែប៉ោម សារធាតុក្នុងផ្លែប៉ោមជួយសម្អាតធ្មេញ និងធ្វើឱ្យធ្មេញរឹងមាំ។ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom