(+855) 11 909 020 / 69 909 011

ប្រោះ

Kaempferia galanga

Part used

មើម,ស្លឹក,ផ្កា

Medical usage

គេប្រើប្រាស់មើម ស្លឹក និងផ្កា នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ឈឺភ្នែក ហើម របួស វិលមុខ ពុល មិនឃ្លានបាយ មិនរំលាយអាហារ ធ្វើឱ្យស្រួលខ្លួន អាយុវែង ។ 

កម្រិតនៃការប្រើប្រាស់៖ 

-- ស្លឹកស្រស់បុកពូតយកទឹក បន្តក់ដាក់ភ្នែក,​ស្លឹកស្រស់យកទៅកំដៅ ឫឆ្អើរ រួចយកមកបិតនៅលើរបួស និងដំបៅដើម្បីឱ្យឆាប់ជា នឹងឆាប់ដុះសាច់ឡើងវិញ ។  

-- ឈ្លីស្លឹកស្រស់ឱ្យទក់ រួចយកមកហិតដើម្បីព្យាបាលរោគវិលមុខ ឫញ័រទ្រូង ។ 

-- ផ្កាស្ងួតលាយទឹកឃ្មុំ ជំនួយដល់ស្បែកកុំឱ្យឆាប់ចាស់ ។ 

-- ទឹកពូតចេញពីមើម ផឹកសម្រាប់ព្យាបាលជាតិពុល ។ 

 

-- ម្សៅឫសស្ងួតក្នុងកម្រិត ៤-៦ ក្រាម លាយទឹកពុះសម្រាប់ព្យាបាល ជំងឺមិនឃ្លានបាយ មិនរលាយអាហារ បំប៉នសុខភាព ។ 

Habitat

 

ប្រោះ ជារុក្ខជាតិដុះនៅក្នុងព្រៃដោយឯងៗ ឫសម្រាប់ដៃជាឱសថ ។ 

 

Description

រុក្ខជាតិនេះ ជាប្រភេទស្មៅរស់បានយូរឆ្នាំ រាងដូចស៊ុត មានក្លិនក្រអូបប្រហើរខ្លាំង ។ ស្លឹកធំលារាបពណ៌បៃតងក្រម៉ៅ ទងខ្លីស្ទបបណ្ដូល​។ ផ្កាពណ៌ស លាយស្វាយបំភាយក្លិនផ្អែម រីកជាបន្តបន្ទាប់គ្នា ។ 

 

 

 

References

កែសម្រួលដោយ៖ សុខក្រម (Sokhakrom) 

ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

Other medical plants