Kaempferia galanga
ផ្នែកដែលប្រើប្រាស់
មើម,ស្លឹក,ផ្កា
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់មើម ស្លឹក និងផ្កា នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ឈឺភ្នែក ហើម របួស វិលមុខ ពុល មិនឃ្លានបាយ មិនរំលាយអាហារ ធ្វើឱ្យស្រួលខ្លួន អាយុវែង ។
កម្រិតនៃការប្រើប្រាស់៖
-- ស្លឹកស្រស់បុកពូតយកទឹក បន្តក់ដាក់ភ្នែក,ស្លឹកស្រស់យកទៅកំដៅ ឫឆ្អើរ រួចយកមកបិតនៅលើរបួស និងដំបៅដើម្បីឱ្យឆាប់ជា នឹងឆាប់ដុះសាច់ឡើងវិញ ។
-- ឈ្លីស្លឹកស្រស់ឱ្យទក់ រួចយកមកហិតដើម្បីព្យាបាលរោគវិលមុខ ឫញ័រទ្រូង ។
-- ផ្កាស្ងួតលាយទឹកឃ្មុំ ជំនួយដល់ស្បែកកុំឱ្យឆាប់ចាស់ ។
-- ទឹកពូតចេញពីមើម ផឹកសម្រាប់ព្យាបាលជាតិពុល ។
-- ម្សៅឫសស្ងួតក្នុងកម្រិត ៤-៦ ក្រាម លាយទឹកពុះសម្រាប់ព្យាបាល ជំងឺមិនឃ្លានបាយ មិនរលាយអាហារ បំប៉នសុខភាព ។
ជម្រក
ប្រោះ ជារុក្ខជាតិដុះនៅក្នុងព្រៃដោយឯងៗ ឫសម្រាប់ដៃជាឱសថ ។
ពិពណ៌នា
រុក្ខជាតិនេះ ជាប្រភេទស្មៅរស់បានយូរឆ្នាំ រាងដូចស៊ុត មានក្លិនក្រអូបប្រហើរខ្លាំង ។ ស្លឹកធំលារាបពណ៌បៃតងក្រម៉ៅ ទងខ្លីស្ទបបណ្ដូល។ ផ្កាពណ៌ស លាយស្វាយបំភាយក្លិនផ្អែម រីកជាបន្តបន្ទាប់គ្នា ។
ឯកសារយោង
កែសម្រួលដោយ៖ សុខក្រម (Sokhakrom)
ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦