Ipomoea quamoclit
Part used
រុក្ខជាតិទាំងមូល
Medical usage
គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថ ព្យាបាលជំងឺដូចជាៈ
-សន្លឹកព្យាបាលបូសៈ បុកបិតកន្លែងឬសដូងបានចេញឈាម រមាស់ នោមទាស់។
-ដើមព្យាបាលពស់ចឹក (នៅឥណ្ឌា)
កម្រិតនិងរបៀបប្រើៈ ៨ - ១២ក្រាម ក្នុងមួយថ្ងៃ។
Habitat
ផ្កាអាចម៍កណ្ដុរ ជារុក្ខជាតិដាំតាមរបង លំអគេហដ្ឋាន។
Description
ផ្កាអាចម៍កណ្ដុរ ជាប្រភេទវល្លិ៍រស់បានយូរឆ្នាំ ដើមរលីងអត់រោម។ ស្លឹកដូចស្រកីត្រី ដុះពីរជួរអមធាងសន្លឹក។ ផ្កាចេញពីប្រគាបសន្លឹក ពណ៌ក្រហម ៥ ជ្រុងទងប្រវែង ៣ សង់ទីម៉ែត្រ។ ផ្លែរាងពងមាន់គ្រាប់ពណ៌ខ្មៅ រាងដូចអាចម៍កណ្ដុរ។
References
-ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦
-កែសម្រួលដោយៈ សុខក្រម