Part used
ឬស
Medical usage
របួស បូស អាសែ រលាកសសាច់ដុំ រោគសើស្បែក គ្រុនមកពីរបួស កញ្ជ្រឹល។
ឬស បុកឱ្យម៉ត់ជាភក់ សម្រាប់បិតដំបៅ និងរោគសើស្បែក ឬសបុកនេះលាយអំបិលបន្តិច លេបពី ៥-១០មីលីលីត្រ សម្រាប់ព្យាបាលគ្រុនក្តៅ៕
Habitat
សារិកាកែវ ជាព្រឹក្សតូច ឬជាចុល្លព្រឹក្សខ្នាតធំ។ ស្លឹកស្និតរលោង មានកូនស្លឹក ៣-៨ ដុះឆ្លាស់គ្នា រាងឌូចស៊ុត ឬរាងស៊ុតទ្រវែង ជាទូទៅរាងរីកធំខាងចុង រាងរួមតូចខាងគល់ ផ្ទៃស្លឹកខាងលើរលោងផ្លេក។ ផ្កាពណ៍ស ក្លិនក្រអូបភាយ ចេញតិច ឬច្រើននៅចុងមែក ឬតាមប្រគាប ទងវែង ឬខ្លីមិនស្មើគ្នា។
ផ្លែមានទឹកច្រើន រាងមូល ឬរាងពងក្រពើ ពណ៍ក្រហម ឬពណ៍ទឹកក្រូចលឿង។ គ្រាប់មាន ១-២គ្រាប់។
Description
ដាំព្រោះផ្កាក្រអូប។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦