(+855) 11 909 020 / 69 909 011

សារិកាកែវ

ផ្នែកដែលប្រើប្រាស់

ឬស

ការប្រើប្រាស់ជាឱសថ

របួស បូស អាសែ រលាកសសាច់ដុំ រោគសើស្បែក គ្រុនមកពីរបួស កញ្ជ្រឹល។

ឬស បុកឱ្យម៉ត់ជាភក់ សម្រាប់បិតដំបៅ និងរោគសើស្បែក ឬសបុកនេះលាយអំបិលបន្តិច លេបពី ៥-១០មីលីលីត្រ សម្រាប់ព្យាបាលគ្រុនក្តៅ៕

ជម្រក

សារិកាកែវ ជាព្រឹក្សតូច ឬជាចុល្លព្រឹក្សខ្នាតធំ។ ស្លឹកស្និតរលោង មានកូនស្លឹក ៣-៨ ដុះឆ្លាស់គ្នា រាងឌូចស៊ុត ឬរាងស៊ុតទ្រវែង ជាទូទៅរាងរីកធំខាងចុង រាងរួមតូចខាងគល់ ផ្ទៃស្លឹកខាងលើរលោងផ្លេក។ ផ្កាពណ៍ស ក្លិនក្រអូបភាយ ចេញតិច ឬច្រើននៅចុងមែក ឬតាមប្រគាប ទងវែង ឬខ្លីមិនស្មើគ្នា។

ផ្លែមានទឹកច្រើន រាងមូល ឬរាងពងក្រពើ ពណ៍ក្រហម ឬពណ៍ទឹកក្រូចលឿង។ គ្រាប់មាន ១-២គ្រាប់។

ពិពណ៌នា

ដាំព្រោះផ្កាក្រអូប។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត