NEPENTHES MIRABILIS
Part used
រុក្ខជាតិទាំងមូល
Medical usage
បំពង់ស្លោម ព្យាបាលជំងឺដូចជា គ្រុនផ្ដាស់សាយ ក្អក ក្អកមាន់ ក្រួសតាមផ្លូវនោម រលាកថ្លើម កើតលឿង ដំបៅក្រពះ រលាកពោះវៀន លើសឈាម និងទឹកនោមផ្អែម។
របៀបប្រើប្រាស់៖ យករុក្ខជាតិនេះ ១៥ ទៅ ៣០ ក្រាម យកមកដាំទឹកផឹក។
គួរបញ្ជាក់ថា ហាមប្រើប្រាស់រុក្ខជាតិនេះចំពោះស្រ្តីមានផ្ទៃពោះ។
Habitat
បំពង់ស្លោម ជារុក្ខជាតិដុះដោយខ្លួនឯង នៅកន្លែងដីសើមតាមវាតំបន់ភ្នំ និង វាលរាប ដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ។
Description
បំពង់ស្លោម ជាប្រភេទស្មៅចាប់សត្វល្អិត មានកំពស់១ទៅ៣ម៉ែត្រ។ ស្លឹកដុះឆ្លាស់គ្នា វែងស្រួចចុង។ ផ្កាពណ៌ឈាមជ្រូកមានទងវែងជាចង្កោមកួរ។ ផ្លែតូចៗពេលទុំផ្ទុះបែកចេញគ្រាប់ជាច្រើន។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦