croton caudatus
Part used
ស្លឹក,ឫស
Medical usage
គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថ ព្យាបាលជំងឺដូចជា ឫសស្ងោរផឹកជាថ្នាំបន្ទន់លាមក សំបកដើមជាថ្នាំប៉ូវកម្លាំង ស្លឹកបុករួចយកមកបំពោកលើកន្លែងថ្លស់ គ្រេច ប្របួយមានជាតិបញ្ចុះកំដៅ និងយកទៅប្រើក្នុងការព្យាបាលប្រកាច់ ប្រឆ្និត ស្ពឹក រលាក់សន្លាក់ឆ្អឹង ។
Habitat
ប្របួយ មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ដុះនៅតំបន់ទឹកលិច ក្បែរបឹង ត្រពាំង ។
Description
ប្របួយ ជារុក្ខជាតិតូច(ចុល្លិ៍ព្រឹក្ស) មានកំពស់ពី៣ ដល់ ៤ម៉ែត្រ មានមែកតូចៗសំយុងចុះ ។ ស្លឹករាងតូចចុង ឬទ្រវែងបន្តិច ។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦