(+855) 11 909 020 / 69 909 011

ប្របួយ

croton caudatus

ផ្នែកដែលប្រើប្រាស់

ស្លឹក,ឫស

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថ ព្យាបាលជំងឺដូចជា ឫសស្ងោរផឹកជាថ្នាំបន្ទន់លាមក សំបកដើមជាថ្នាំប៉ូវកម្លាំង ស្លឹកបុករួចយកមកបំពោកលើកន្លែងថ្លស់ គ្រេច ប្របួយមានជាតិបញ្ចុះកំដៅ និងយកទៅប្រើក្នុងការព្យាបាលប្រកាច់ ប្រឆ្និត ស្ពឹក រលាក់សន្លាក់ឆ្អឹង ។

ជម្រក

ប្របួយ មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ដុះនៅតំបន់ទឹកលិច ក្បែរបឹង ត្រពាំង ។

ពិពណ៌នា

ប្របួយ ជារុក្ខជាតិតូច(ចុល្លិ៍ព្រឹក្ស) មានកំពស់ពី៣ ដល់ ៤ម៉ែត្រ មានមែកតូចៗសំយុងចុះ ។ ស្លឹករាងតូចចុង ឬទ្រវែងបន្តិច ។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)  បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត