Blumea balsamifeara DC
Part used
ស្លឹក
Medical usage
គេប្រើប្រាស់ស្លឹកនៃរុក្ខជាតិនេះធ្វើជាឱសថព្យាបាលជំងឺដូចជា ជំងឺក្រពះ មិនរលាយអាហារ ចុកពោះ ដំបោះពោះវៀន គ្រុនក្ដៅហើមសន្លាក់ ជំងឺឆ្អឹងហើមសម្លាក់ គ្រុនចាញ់ ។
កម្រិតនៃការប្រើប្រាស់៖ ស្លឹកកិនជាទឹក កម្រិត ២៤មីលីលីត្រ ឫម្សៅស្ងួតពី ២-៤ ក្រាម ផឹកសម្រាប់ព្យាបាល រោគក្រពះ ចុកពោះ គ្រុន និងដំបោះពោះវៀន ។ ស្លឹកស្រស់បុក ឫ កិនសម្រាប់ប្រើបំពោកលើសន្លាក់ និងជំងឺឆ្អឹង ។ ទឹកស្លឹកកិនផឹកពី ២០៦០មីលីលីត្រ សម្រាប់ព្យាបាលគ្រុនចាញ់ និងសម្រាប់បន្តក់ដាក់ភ្នែក ករណីឈឺភ្នែក ។
Habitat
បាយម៉ាត គឺជារុក្ខជាតិដុះដោយឯងៗ គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ។
Description
រុក្ខជាតិនេះ ជាប្រភេទចុល្លព្រឹក្សពណ៌បៃតង ដើមដុះត្រង់មានរោម ។ ស្លឹករាងជាផ្លែលំពែងទ្រវែង មានរាងធ្មេញរណា ។ កញ្ចុំផ្កានៅខាងចុង ផ្កាតូចៗច្រើន ពណ៌លឿងភាវ ។ ផ្លែតូចៗ ស្ងួតរឹងរលោង ។
References
កែសម្រួលដោយៈ សុខក្រម (Sokhakrom)
ដក់ស្រង់ពី៖ សៀវភៅរុក្ខឱសថកម្ពុជា បោះពុម្ពដោយថវិកាជាតិឆ្នាំ២០០៦