(+855) 11 909 020 / 69 909 011
អំពីសុខក្រម

អំពីសុខក្រម

សុខក្រម គឺជាកម្មវិធីមួយដែលចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល ដោយផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន ទាក់ទងនឹងសុខភាព និងវិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងអាចប្រើប្រាស់កម្មវិធីនេះដើម្បីស្វែងរកព័ត៌មានដូចជា

  • រុក្ខឱសថ
  • ឱសថ
  • អ្នកជំនាញវេជ្ជសាស្រ្ត (វេជ្ជបណ្ឌិត, គិលានុបដ្ឋាយិកា, អ្នកព្យាបាលរោគ, ទន្តពេទ្យ)
  • ស្ថាប័នផ្តល់សេវាវេជ្ជសាស្រ្ត (មន្ទីរពេទ្យ, គ្លីនិក, បន្ទប់ពិគ្រោះយោបល់, ឱសថស្ថាន)
  • ចំណេះដឹង និងគន្លឹះតំហែទាំសុខភាព
គោលបំណងសំខាន់ៗ
  • ជួយសំរួល និងលើកស្ទួយសេវាវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា
  • ស្វែងរកដំណោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងការទទួលនូវសេវាតំហែទាំសុខភាព
  • បង្កើនទំនុបចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា
ជាមួយនឹងកម្មវិធីទូរស័ព្ទសុខក្រម ពួកយើងអាច
  • ចូលរួមលើកកម្ពស់ស្ថាប័នវេជ្ជសាស្រ្ត និងអ្នកជំនាញវេជ្ជសាស្រ្ត ដែលមានជំនាញច្បាស់លាស់និងអាចជឿទុកចិត្តបាន តាមរយៈប្រព័ន្ធវាយតំលៃជាវិជ្ជមាន
  • អនុញ្ញាតអោយអ្នកប្រើប្រាស់ស្វែងរកនូវសេវាតំហែទាំសុខភាពងាយស្រួល តាមរយៈប្រព័ន្ធទីតាំងភូមិសាស្រ្ត
  • បណ្តុំដ៏សម្បូរបែបនៃចំណេះដឹងតំហែទាំសុខភាព ដែលអាចធ្វើអោយការរស់នៅជាប្រចាំថ្ងៃប្រកបដោយសុខភាពល្អ និងភាពស្រស់ស្រាយ
ប្រព័ន្ធគ្រប់គ្រងអ្នកជម្ងឺ:
  • អនុញ្ញាតអោយស្ថាប័នវេជ្ជសាស្រ្ត និងអ្នកជំនាញវេជ្ជសាស្រ្ត រក្សាទំនាក់ទំនងជាមួយអ្នកជម្ងឺរបស់ខ្លួន
  • ធានានូវការតាមដានលើសុខភាពអ្នកជម្ងឺ (ការពិគ្រោះយោបល់សុខភាព ការចេញវេជ្ជបញ្ជា -ល-)
  • ត្រួតពិនិត្យកាលវិភាគរបស់អ្នកជំនាញវេជ្ជសាស្រ្ត
  • គ្រប់គ្រងនូវឯកសារអ្នកជម្ងឺប្រកបដោយសុវត្តិភាព
  • អនុញ្ញាតអោយស្ថាប័នវេជ្ជសាស្រ្តអាចធ្វើការត្រួតពិនិត្យព័ត៌មានអ្នកជម្ងឺ និងងាយស្រួលតាមដានស្ថានភាពអ្នកជម្ងឺ

(+855) 11 909 020 / 69 909 011

contact@sokhakrom.com

B02,E0E1E2E3,Street BeongKok, Phnom Penh (2.25 mi) Phnom Penh 12211