ជំងឺកម្រមួយដែលកើតឡើងលើស្បែកលិង្គ ឬក្នុងលិង្គ គឺមហារីកលិង្គ។ ជាទូទៅ ជំងឺនេះច្រើនកើតឡើងលើបុរសដែលមានវ័យចាប់ពី ៥០ ឆ្នាំឡើង។
រោគសញ្ញា៖
- មានដុំពកតូចៗកន្ទួលរមាស់នៅលើស្បែកលិង្គ
- ទឹករំអិលចេញពីស្បែកគ្របក្បាលលិង្គមានក្លិនស្អុយ
- មានដំបៅមិនជា និងអាចហូរឈាម
- ហើមចុងលិង្គ
- មានដុំនៅក្រោមស្បែកនៅតំបន់គ្រលាន
ថ្វីត្បិតតែអ្នកវេជ្ជសាស្រ្តពុំទាន់ដឹងពី មូលហេតុពិតប្រាកដដែលបង្កឱ្យកើតជំងឺមហារីកលិង្គ តែមានកត្តាហានិភ័យមួយចំនួនដែលអាចបង្កឱ្យកើតជំងឺមហារីកលិង្គ រួមមាន ការជក់បារី អ្នកជំងឺអេដស៍ (HIV) និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប្រព័ន្ធភាពស៊ាំ គឺជាប្រព័ន្ធមួយក្នុងរាងកាយស្រាប់ពីធម្មជាតិ ដែលជួយការពាររាងកាយ ឬសុខភាពរបស់យើងពីការកើតជំងឺ។
ចំពោះវិធីបង្ការជំងឺមហារីកលិង្គ ដំបូន្មានល្អបំផុត បុរសៗគួរតែកាត់បន្ថយការទទួលទានជាតិបារី, ព្យាយាមបង្កើនភាពរឹងមាំដល់ខ្លួនឯង, ចំពោះអ្នកជំងឺអេដស៍ជាបុរស គួរតែយកចិត្តទុកដាក់ក្នុងការថែទាំជំងឺ ដើម្បីបង្ការកុំឱ្យកើតជំងឺមហារីកលិង្គថែមទៀត។
បើសង្ស័យថា ខ្លួនកំពុងតែមានលេចចេញនូវរោគសញ្ញាខាងលើ សូមអញ្ជើញប្រញាប់ររុះរាន់ទៅជួបជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)