(+855) 11 909 020 / 69 909 011

ហេតុផលសំខាន់ៗដែលគ្រូពេទ្យណែនាំឱ្យអ្នកលាងសម្អាតតម្រងនោម 

ដូចអ្នកបានដឹងរួចមកហើយថា តម្រងនោម គឺជាសរីរាង្គមួយដ៏សំខាន់ក្នុងរាងកាយ ដែលជួយបញ្ចេញជាតិពុល និងជាតិជាតិទឹក គ្រប់គ្រង​តុល្យភាព​សារធាតុ​រាវ​ក្នុង​រាង​កាយ និងមានមុខងារជាច្រើនទៀត។ 

ប្រសិនបើ តម្រងនោមខ្សោយ ហើយកើតជំងឺខ្សោយតម្រងនោម នោះវានឹងប៉ះពាល់ដល់មុខងារទាំងអស់របស់តម្រងនោម ហើយផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺខ្សោយតម្រងនោម គឺអ្នកជំងឺមិនអាចព្យាបាលជាសះស្បើយ ធ្វើឱ្យមុខងារតម្រងនោមធ្លាក់ចុះដល់ដំណាក់កាលចុងក្រោយ ដោយមិនបញ្ចេញជាតិពុល និងជាតិទឹក បណ្ដាលឱ្យអ្នកជំងឺឆាប់ស្លាប់។ 

បន្ថែមពីលើនេះដែរ ជំងឺមួយចំនួនដែលអ្នកកើត អាចជាប់ទាក់ទងនឹងបញ្ហាតម្រងនោម។ ហេតុនេះហើយទើបបានជា គ្រូពេទ្យ ណែនាំឱ្យយើងគ្រប់គ្នា ធ្វើការលាងសម្អាតតម្រងនោមឱ្យបានស្អាតតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការជំងឺផ្សេងៗ និងធ្វើឱ្យសុខភាពល្អ។ 

ខាងក្រោមនេះជាហេតុផលដែលអ្នកចាំបាច់ត្រូវលាងសម្អាតតម្រងនោម៖ 

- ​បន្ថយ​ការ​ហើមពោះ
- បន្ថយការ​អស់កម្លាំង​
- បង្ការ​បញ្ហាកើតលើតម្រងនោម (ឆ្លង​មេរោគ​តម្រងនោម, បញ្ហា​ប្លោក​នោម, គ្រួ​ស​ក្នុង​តម្រងនោម)
- បន្ទាប់ពីសារជាតិពុលត្រូវបានបញ្ចេញតាមការលាងសម្អាតតម្រងនោម ហេតុនេះហើយវាជួយបង្ការស្បែកខូច
- ជួយធ្វើឱ្យអ័រម៉ូន​មាន​តុល្យភាព
- បន្ថយការប្រឈមខ្លាំងនឹង ជំងឺខ្សោយតម្រងនោម   

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom