(+855) 11 909 020 / 69 909 011

ផលវិបាកធ្ងន់ធ្ងរក្រោយបរិភោគអាហាររួចមិនសម្អាតធ្មេញ 

ការបន្សុលទុកនូវកាកសំណល់ចំណីអាហារនៅតាមធ្មេញ និងអញ្ចាញធ្មេញ ដោយពុំបានខ្ពុរមាត់ ឬដុសធ្មេញក្រោយបរិភោគអាហារ ពុំមែនជារឿងល្អនោះទេ ផ្ទុយទៅវិញកាកសំណល់ទាំងនោះនឹងបំលែងខ្លួនទៅជាអាស៊ីត បង្កជាផលវិបាកធ្ងន់ធ្ងរខ្លាំងដល់ធ្មេញ និងអញ្ចាញធ្មេញ។ 

ខាងក្រោមនេះជាផលវិបាកធ្ងន់ធ្ងរក្រោយបរិភោគអាហាររួចមិនសម្អាតធ្មេញ៖ 

- ធ្មេញឆាប់ពុកផុយ 
- ប្រហោងធ្មេញ 
- ផ្ទាំងកំបោរធ្មេញ 
- ជំងឺ​រលាក​អញ្ចាញ​ធ្មេញ
- ចេញ​ឈាម​តាម​ជើង​ធ្មេញ​
- ក្លិនមាត់មិនល្អ 
- ជំងឺ​រលាក​ជាលិកា​​ទ្រនាប់​ធ្មេញ
- ​បាក់​ធ្មេញ

ដូច្នេះ បន្ទាប់ពីអានអត្ថបទនេះចប់ អ្នកគួរតែលាងសម្អាតធ្មេញដោយការខ្ពុរមាត់ ឬដុសធ្មេញក្រោយបរិភោគអាហាររួចរាល់ ដើម្បីបង្ការមាត់ធ្មេញពីផលវិបាកខាងលើនេះ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)