សុខភាព៖ ការណែនាំបានបង្ហាញថា ដើម្បីបំបាត់ក្លិនសា សុភាពនារីគ្រប់រូប អាចប្រើសាច់ជូរកូរជាមួយទឹកក្ដៅឧណ្ហៗ មកដុសលាងនៅត្រង់បរិវេណក្លៀកឱ្យបានយ៉ាងហោចណាស់៣ទៅ៤ ដងជារៀងរាល់ថ្ងៃ នឹងប្រើប្រាស់ប្រភេទថ្នាំលេប និងលាបបំបាត់ក្លិនសា នោះសុភាពនារីនឹងបាត់ក្លិនសាស្ទើតែទាំងស្រុងក្នុងខែដំបូង ហើយចូលដល់ខែទី២ និងខែទី៣ គឺជាសះ ស្បើយដាច់តែម្ដង ។ ម្យ៉ាងវិញទៀត នារីគ្រប់រូបគួរតែឧស្សាហ៍លាងសម្អាតខ្លួន នឹងប្រើប្រាស់ថ្នាំកាត់បន្ថយការដុះរោមក្លៀកកុំឱ្យដុះក្រាស់ពេក ។ ក្នុងករណីដែលបញ្ហាក្លិនសាខ្លាំង ក្លៀកស្ងួតមានរបក ឬមានកន្ទួល សុភាពនារីត្រូវប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញ ។
កែសម្រួលដោយៈ សុខក្រម (Sokhakrom)
កែសម្រួលដោយៈ សុខភាព និងសម្រស់