(+855) 11 909 020 / 69 909 011

សង្រ្គោះបឋមជំងឺឆ្កែឆ្កួត 

សង្រ្គោះបឋមៈ ជំងឺឆ្កែឆ្កួត គឺជាជំងឺដែលបង្កឡើងដោយវីរុសលីសាវីរុស ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឲ្យស្លាប់ ប្រសិនបើពុំបានទទួលការព្យាបាលត្រឹមត្រូវ។ ការណែនាំបានបង្ហាញថា វិធីល្អក្នុងការទប់ស្កាត់ជំងឺឆ្កែឆ្កួតថ្នាក់តំបន់ ដែលមានប្រសិទ្ធភាពដល់ទៅ ៧០ ភាគរយ គឺលោកអ្នកត្រូវយកសត្វឆ្កែ មកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ 

ដើម្បីសង្រ្គោះបឋមនៃជំងឺនេះ នៅពេលដែលលោកអ្នកត្រូវបានខំា ឬខ្វាច ដោយសត្វដែលសង្ស័យថាមានវីរុសជំងឺឆ្កែឆ្កួត ឫសត្វឆ្កែខាំ លោកអ្នកត្រូវប្រញាប់លាងទឹកនឹងសាប៊ូ ដោយទុកក្នុងរយៈពេល១៥នាទី ឬលាងនឹងទឹកថ្នាំសំរាប់លាងរបួស និងទឹកអាកុល។ កុំប្រើប្រាស់វិធីសាស្ត្របូរាណ ពិសេសកុំរុំលើមុខរបួស ឬប៉ះពាល់លើមុខរបួស។ ចុងក្រោយត្រូវនាំអ្នកជំងឺទៅសេវាសុខភាពណាមួយ ដែលមានទទួលចាក់វ៉ាក់សាំងការពារ និងព្យាបាលជំងឺឆ្កែឆ្កួត។ 

សូមបញ្ជាក់ថាៈ ដើម្បីទប់ស្កាត់ជំងឺនេះ លោកអ្នកត្រូវយកសត្វឆ្កែទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ហើយប្រសិនបើមានសត្វឆ្កែខាំសូមអនុវត្តតាមការណែនាំខាងលើនេះ។ 

 

កែសម្រួលៈ សុខក្រម-Sokharkom

ដកស្រង់ពីៈ សុខភាព និងសម្រស់