(+855) 11 909 020 / 69 909 011

ភេសជ្ជៈសម្អាតសួតសម្រាប់មនុស្សគ្រប់វ័យជាពិសេសអ្នកជក់បារី 

សុខភាពៈ បើលោកអ្នកពិសាភេសជ្ជៈ ដែលផ្សំឡើងពីគ្រឿងផ្សំដូចខាងក្រោមនេះ នោះវានឹងជួយសម្អាត​សួត ដែលបង្ការកុំឱ្យ​កើត​ជំងឺ ជាពិសេសនោះគឺសម្រាប់អ្នកជក់បារី។ 

 

* គ្រឿងផ្សំ​

​    ​- ម្សៅ​រមៀត ២ ស្លាបព្រា​បាយ​ពេញ​

​    ​- ខ្ញី ១ មើម​

​    ​- ខ្ទឹមបារាំង ៤០០ ក្រាម​

​    ​- ស្ករត្នោត ៤០០ ក្រាម​

​    ​- ទឹក ១ លីត្រ​

 

​* វិធី​ធ្វើ​

-ជាដំបូងដាក់​ស្ករត្នោត​ចូលក្នុង​ទឹក រួច​ដាក់​វា​ដាំ​ឱ្យ​ពុះ​។ បន្ទាប់ពី​ទឹក​ពុះ ហាន់​ខ្ទឹមបារាំង និង​ខ្ញី​ដាក់ចូល​។ ទុកចោល​លើ​ចង្ក្រាន​ប្រហែល ៥ នាទី បើកភ្លើង​រឹមៗ រួច​សឹម​បន្ថែម​ម្សៅ​រមៀត​។ រួច​រំងាស់​ចោល​រហូត​ហួត​ទឹក​សល់​ពាក់កណ្តាល (​កន្លះ​លីត្រ​)​។ បន្ទាប់មក​ដក​វា​ចេញពី​ចង្ក្រាន ហើយ​ស​ម្រឹត​យក​ទឹក ច្រក​ដប ទុកឱ្យ​ត្រជាក់ រួច​ក្លាសេ​ក្នុង​ទូទឹកកក​។​

 

-​ដួស​វា​មក​ពិសា​ចំនួន ១ ស្លាបព្រា​បាយ​នៅពេល​ព្រឹក​ពោះ​ទទេ និង​ពេល​ល្ងាច ១ ស្លាបព្រា​បាយ​ទៀត ក្រោយ​ទទួលទាន​បាយល្ងាច​បាន ២ ម៉ោង​។ ពិសា​អស់​កន្លះ​លីត្រ​នេះ នោះលោកអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់ភេសជ្ជៈសុខភាពនេះ៕ 

 

កែសម្រួលៈ សុខក្រម-Sokhakrom

ដកស្រង់ពីៈ khmeread.com និង Healthy Way of Life​