សុខភាពៈ ការណែនាំបានបង្ហាញថា ឆៃថាវក្រហម ជាប្រភេទបន្លែមួយប្រភេទ មានពណ៌ក្រហមលាយឈាមជ្រូក មានរសជាតិផ្អែម និងជូរ។ ឆៃថាវក្រហមមានផ្ទុកវីតាមីន B កាល់ស្យូម ប៉ូតាស្យូម ទង់ដែង Betaine និង Trytophan រួមទាំងសារធាតុរ៉ែជាច្រើនមុខទៀត ដែលផ្ដល់សារៈប្រយោជន៍ ដល់អ្នកទទួលទានដូចជា ផ្ដល់ថាមពលដល់រាងកាយ ទប់ស្កាត់បញ្ហាថប់អារម្មណ៍ ជួយឱ្យភ្នែកភ្លឺច្បាស់ឡើងវិញ បង្ការខ្លាញ់រុំថ្លើម បង្ការជំងឺដាច់សរសៃឈាមបេះដូង ទប់ស្កាត់ការស្ទះពោះវៀនធំ ហើយសារធាតុបង្ការរលាក និងអុកស៊ីតកម្ម ដែលមាននៅក្នុងឆៃថាវក្រហម គឺជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយបានយ៉ាងល្អផងដែរ។ ដូច្នេះដើម្បីសុខភាព លោកអ្នកគួរតែឧស្សាហ៍ទទួលទាន ឆៃថាវក្រហម ឱ្យបានច្រើន៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់