(+855) 11 909 020 / 69 909 011

អាហារពេលព្រឹក ដែលធ្វើឱ្យលោកអ្នកឡើងទម្ងន់ 

សុខភាព៖ តាមការណែនាំរបស់អ្នកជំនាញបានបង្ហាញថា ប្រសិនបើលោកអ្នកទទួលទានអាហារពេលព្រឹក ជាប្រភេទអាហារធ្វើពីគ្រាប់ធញ្ញជាតិ ដែលញ៉ាំឡូកឡំ, នំដែលធ្វើពីម្សៅ, នំប៉័ងអាំងលាបប៊ឺរ, នំធ្វើពីសូកូឡា និងទឹកផ្លែឈើ ដែលមិនមែនជាទឹកផ្លែឈើស្រស់ ងាយបង្កឱ្យលោកអ្នកអាចនឹងធាត់ដោយមិនដឹងខ្លួន។

ហេតុផលដែលបណ្តាលឱ្យឡើងទម្ងន់ ដោយសារតែពពួកអាហារទាំងអស់នេះ វាមានផ្ទុកជាតិស្ករ ជាតិម្សៅ និងស្ករច្រើន ហើយចំពោះប៊ឺរវិញ គឺមានផ្ទុកជាតិខ្លាញ់ដែលគ្មានប្រយោជន៍ និងគ្រោះថ្នាក់ដល់បេះដូងទៀតផង។

ដូច្នេះសម្រាប់អ្នកមិនចង់ឡើងទម្ងន់ គួរតែចៀសវាងអាហារពេលព្រឹកប្រភេទនេះ និងអាចញ៉ាំយូរៗម្ដងបាន រីឯលោកអ្នកដែលចង់ឡើងទម្ងន់ គឺអាចញ៉ាំអាហារប្រភេទនេះបានជាញឹកញាប់ តែកុំទទួលទានជាប់លាប់ពេក ព្រោះវាអាចបង្កជាផលប៉ះពាល់ដល់សុខភាព៕ 

-កែសម្រួលៈ សុខក្រម-Sokhakrom 

-ដកស្រង់ពីៈ សុខភាព និង សម្រស់