(+855) 11 909 020 / 69 909 011

វីតាមីនអឺ (E) 

សុខភាពៈ វីតាមីអឺ គឺជាប្រភេទវីតាមីន ដែលមានតួនាទីពិសេស ប្រឆាំងអុកស៊ីដកម្មជួយបង្កើនអាយុ ជួយប្រឆាំងជម្ងឺមហារីក ជួយបេះដូងសរសៃឈាម តាមរយៈការចូលរួមទប់ស្កាត់ ការបង្កបង្កើតជាកំណកឈាម ជាពិសេសទប់ស្កាត់ជម្ងឺខ្សោយ សរសៃឈាមវ៉ែននៅជើង ជួយកាត់បន្ថយការហត់នឿយអស់កម្លាំង បង្ការការចុះខ្សោយលិង្គ ទប់ស្កាត់វិបត្ដិលិង្គមិនសូវឡើងរឹង (ឬងាប់) ធ្វើឱ្យការមានកូនរឹតតែប្រសើរឡើង(ឆាប់មានកូន) និងវីតាមីនអឺជួយជម្រុះចេញនូវជាលិកាដំបៅរលួយ។ តួនាទី និងសារៈប្រយោជន៍ពិសេសមួយទៀត របស់វីតាមីនអឺ ដែលមនុស្សទូទៅបានដឹងស្ទើរតែគ្រប់ៗគ្នា គឺជួយថែសម្រស់ស្បែក និងវ័យឱ្យនៅក្មេង ។ 

 

ដើម្បីប្រើប្រាស់វីតាមីនអឺ ឱ្យកាន់តែមានប្រយោជន៍ គឺ វីតាមីនអឺគួរតែប្រើប្រាស់ជាមួយវីតាមីនសេ បែតតាការ៉ូទែន និងសារធាតុសេឡេនីយ៉ូម។ ការប្រើប្រាស់បែបនេះ មិនមានការពុលនោះទេ។ 

 

នៅក្នុងមួយថ្ងៃ លោកអ្នកគួរទទួលទានវីតាមីនអឺ ក្នុងបរិមាណចំនួនប្រមាណ ១២ ឯកតាតូកូផេរ៉ុល ដែលជាតួលេខផ្លូវការណ៍ សម្រាប់មនុស្សពេញវ័យទូទៅ ។ តែការស្រាវជ្រាវថ្មីមួយទៀត គឺត្រូវទទួលទានក្នុងបរិមាណពី ៥០ ទៅ ៨០ ឯកតាតូកូផេរ៉ុល (១ឯកតាតូកូផេរ៉ុល=១មីលីក្រាម) ។ ក្រៅពីនេះ ក្នុងករណីខ្លះតម្រូវការអាចកើនឡើងដល់ទៅ ១០០០ ឯកតា ទៅតាមអាយុ ភេទ និងជីវភាពរស់នៅ។ល។ 

 

ឧទាហរណ៍/ ក្នុងករណីខ្សោយអវយវៈភេទ ដែលនាំឱ្យពិបាកមានកូន (ភាពអា) គឺទាមទារឱ្យមានតម្រូវការវីតាមីនអឺក្នុងមួយថ្ងៃ ២០០ ទៅ ៤០០ ឯកតាក្នុង១ថ្ងៃ។ 

 

កង្វះវីតាមីនអឺ នាំឱ្យប៉ះពាល់ដល់សុខភាព ដូចជា មនុស្សប្រុសស្រីដែលកំពុងពេញវ័យ ឆាប់ចាស់មុនអាយុ កើតរោគខូចគ្រាប់ឈាម ក្រហមនៅលើទារក ការកើតមានឡើងនូវជម្ងឺចាស់មួយចំនួន(ជម្ងឺវង្វេងចាស់អាល់ហ្សែមម៊រ ជម្ងឺប៉ាកគីនសុនជាដើម) ព្រមទាំងសាច់ដុំយារ។ 

 

ចំណីអាហារដែលសម្បូរវីតាមីនអឺ ដូចជាប្រេងរុក្ខជាតិ ស្លឹកដើមគ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែឈើមួយចំនួន ព្រមទាំងសណ្ដែកសៀង។ 

 

ក្រុមមនុស្សដែលគួរតែប្រើប្រាស់វីតាមីនអឺបន្ថែម ដើម្បីជំនួយសុខភាព គឺៈ

 

-អ្នកកីឡា(ប្រើកម្រិតពី ២០០ ទៅ ១០០០ ឯកតាតូកូផេរ៉ុល ឬមីលីក្រាមក្នុង១ថ្ងៃ នាំឱ្យកម្លាំងនៃការខំប្រឹងប្រែងអាចមានរយៈពេលយូរ និងទ្រាំទ្របានប្រសើរជាងមុន -ពីព្រោះថាវីតាមីននេះអាចជួយធ្វើឱ្យការដកដង្ហើមរបស់កោសិការឹតតែប្រសើរឡើង)

-មនុស្សវ័យចំណាស់ (៥០មីលីក្រាមក្នុង១ថ្ងៃ)

-អ្នកដែលទទួលទានជាតិខ្លាញ់ច្រើន ករណីចង់កាត់បន្ថយអាស៊ីដជាតិខ្លាញ់ឆ្អែត(ប្រេងរុក្ខជាតិ ត្រីខ្លាញ់) នោះលោកអ្នក អាចបង្កើនការប្រើវីតាមីនអឺ

-ករណីស្ដ្រីដែលប្រើប្រាស់គ្រាប់ថ្នាំពន្យារកំណើត

-ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅដោះកូន

-អ្នកមានវិបត្ដិផ្លូវភេទ

-អ្នកទទួលទានបារី ឬថ្នាំជក់

-អ្នករស់នៅតំបន់បំពុលដោយបរិស្ថាន និងខ្យល់អាកាសពុល

-ករណីព្យាបាល ឬប្រើប្រាស់អ័រម៉ូន អឺត្រូសែនគីមី៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់