សុខភាព៖ មុនពេលចូលគេង លោកអ្នកមិនគួរទទួលទាន ភេស្ជៈដែលមានជាតិអាស៊ីតកាបូន(ជាតិហ្គាស) នោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ដំណេក នឹងប្រឈមបញ្ហាសុខភាពថែមទៀតផង។
ដោយសារតែ ភេសជ្ជៈប្រភេទនេះ ផ្ទុកសារធាតុផ្អែម (ស្ករ) ច្រើន ជាហេតុធ្វើឱ្យជាតិស្ករក្នុងខ្លួនឡើងខ្ពស់ ប្រឈមនឹងជំងឺដែលបណ្ដាលមកពីជាតិស្ករឡើងខ្ពស់ ដូចជា លើសឈាម ទឹកនោមផ្អែមជាដើម។
ជាមួយគ្នានេះ ការពិសាភេសជ្ជៈជាតិអាកុល (ស្រា) កាហ្វេអ៊ីន និងទឹកសូកូឡា គួរតែកាត់បន្ថយ ឬបើអាចកុំទទួលទានមុនពេលរៀបនឹងចូលគេង ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ដំណេក និងសុខភាព លើកលែងតែមានករណីផ្សេង ដែលមានការណែនាំពីអ្នកជំនាញសុខភាព កំណត់ឱ្យពិសាក្នុងបរិមាណណាមួយ មុនពេលចូលគេង៕
-កែសម្រួលៈ សុខក្រម - Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់