សុខភាពៈ ក្នុងករណី គេងមិនគ្រប់គ្រាន់ និងតិចជាង ៦ ម៉ោង លោកអ្នកនឹងប្រឈមហានិភ័យសុខភាព ដូចជាៈ
- ប្រព័ន្ធការពារខ្លួនចុះខ្សោយ បណ្ដាលឱ្យងាយកើតជំងឺ ដូចជា ផ្ដាស់សាយជាដើម
- កើតជំងឺមេតាបូលិក សរសៃឈាមបេះដូង ទឹកនោមផ្អែម នឹងអាចឡើងសម្ពាធឈាម (លើសឈាម) ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សរសៃឈាមបេះដូង
- ប៉ះពាល់ផ្លូវចិត្ត ដូចជាមានស្រ្តេស មានជំងឺធ្លាក់ទឹកចិត្ត អារម្មណ៍រវើយរវាយ…
- សុខភាពចុះខ្សោយជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឱ្យឆាប់ចាស់ស្លាប់មុនអាយុ
- ប្រព័ន្ធខួរក្បាលចុះខ្សោយ (ចង់ចាំមិនបានល្អ មានអារម្មណ៍ហ្សឺៗ...)។
ដោយឡែកមួយវិញទៀត ការគេងមិនគ្រប់គ្រាន់ ក៏ជាមូលហេតុធ្វើឱ្យៈ
- ងងុយគេង ពេលធ្វើការ និងរៀនសូត្រ (លទ្ធផលមិនល្អ ព្រោះអារម្មណ៍មិនមូល)
- ហានិភ័យខ្ពស់ពេលបើកបរ (ងងុយគេងពេលបើកបរ)
-កែសម្រួលៈ សុខក្រម - Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់