(+855) 11 909 020 / 69 909 011

រដូវភ្លៀងងាយនឹងផ្ដាសសាយ ខ្ទឹមបារាំងអាចព្យាបាលបាន

សុខភាព៖ ខែភ្លៀង មេឃត្រជាក់ ហាលខ្យល់ហាលភ្លៀង អាចធ្វើឱ្យលោកអ្នក ងាយនឹងប្រឈមមុខបញ្ហាជម្ងឺផ្ដាសសាយ។ 

ជម្ងឺផ្ដាសសាយធម្មតា ងាយនឹងកើតណាស់ រីឯជម្ងឺផ្ដាសសាយធំ មិនងាយនឹងកើតទេ តែទោះជាយ៉ាងណា វាសុទ្ធតែ ជាដើមហេតុធ្វើឱ្យលោកអ្នកត្រូវចំណាយថវិកា ដើម្បីព្យាបាលវាឱ្យជាសះស្បើយ។ 

ដូច្នេះ ដើម្បីកាត់បន្ថយការចំណាយទៅលើថ្នាំពេទ្យ លោកអ្នកអាចជ្រើសរើសវិធីព្យាបាលបែបធម្មជាតិ ដោយយកខ្ទឹមបារាំង មកផ្សំជាមួយគ្រឿងទេសមួយចំនួន ធ្វើជាឱសថព្យាបាលជម្ងឺនេះ។   

វិធីធ្វើភេសជ្ជៈធម្មជាតិពីខ្ទឹមបារាំង ដែលជួយព្យាបាលជម្ងឺផ្ដាសសាយធម្មតា និងធំ 

គ្រឿងផ្សំ៖

- មើមខ្ទឹមបារាំង ១ មើម

- ទឹកបរិមាណ ២ កែវ 

- ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ

- ក្រូចឆ្មាកូរ១ គ្រាប់ 

វិធីធ្វើ៖

- ជាដំបូងដាំទឹកឱ្យពុះ  

- រួចកាត់មើមខ្ទឹមបារាំងជាបន្ទះៗដាក់ចូលទៅក្នុងទឹកដែលបានដាំនោះ  

- កុំទាន់ពន្លត់ភ្លើង ត្រូវរងចាំ ១៥ នាទីបន្តទៀត ដោយបើកភ្លើងតិចៗ ហាមបើកភ្លើងខ្លាំង ដើម្បីកុំឱ្យរីងទឹក (ការដែលបើកភ្លើងតិចៗ ព្រោះទឹកពុះម្ដងរួចមកហើយ ហើយម្យ៉ាងទៀត គឺដើម្បីឱ្យខ្ទឹមបារាំងចេញជាតិឱសថរបស់វា) 

- ដល់ពេលកំណត់ ត្រូវដកចេញពីចង្ក្រាន ទុកចោលឱ្យត្រជាក់ 

- សម្រិតយកតែទឹក មកលាយជាមួយនឹងទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និងក្រូចឆ្មាកូរ១ គ្រាប់ ឱ្យសព្វចូលគ្នា ដើម្បីពិសា 

- ពិសា ៣ ពេល (ព្រឹក ថ្ងៃ ល្ងាច) 

- ចូរចាំថា ធ្វើម្ដងពិសាម្ដង មិនមែនធ្វើទុកនោះទេ៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក