ប្រសិនបើអ្នកមានអារម្មណ៍ថា នៅសុខៗភ្នែករបស់អ្នកឈឺចាប់តិចៗដូចមានអ្វីចាក់ និងផ្ទៃខាងក្រៅនៃភ្នែករបស់ខ្លួនចាប់ផ្ដើមក្រហាយ និងរមាស់ៗ ឬជួនកាលអាចមានហូរទឹកភ្នែកតិចតួចចេញមកក្រៅ នៅពេលដែលអ្នកសម្លឹងមើលវត្ថុអ្វីមួយក្នុងរយៈពេលខ្លីក្ដី ឬយូរក្ដី ជាពិសេសនៅពេលដែលអ្នកព្យាយាមសម្លឹងមើលវត្ថុដែលមានពន្លឺជះចេញមកប៉ះភ្នែក អ្នកអាចព្យាបាលអាការឈឺភ្នែកបែបនេះបានដោយខ្លួនឯង ដោយគ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះ។
១. ឱ្យភ្នែកសម្រាក៖ អ្នកគួរតែផ្ដល់ឱកាសភ្នែកបានសម្រាក ២០ នាទី និងមើលវត្ថុ (វត្ថុពណ៌បៃតងរឹតតែល្អ) ចម្ងាយពីភ្នែក ៦ ម៉ែត្រ រយៈពេល ២០ វិនាទី ក្រោយពីសម្លឹងមើលទូរទស្សន៍ ឬប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទ ឬវត្ថុដែលមានពន្លឺ។ ប្រសិនបើអ្នកឈឺភ្នែក អ្នកគួរតែផ្ដល់ឱកាសឱ្យភ្នែកបានសម្រាក ហើយផ្អាកសម្លឹងមើលវត្ថុដែលអ្នកកំពុងតែមើល ជាពិសេសវត្ថុមានពន្លឺ ព្រោះពន្លឺដែលជះចេញពីវត្ថុទាំងអស់នេះវាកាន់តែធ្វើឱ្យភ្នែកឈឺកាន់តែខ្លាំងឡើងៗ។
២. បន្តក់ទឹក៖ បន្តក់ទឹកត្រជាក់ធម្មតាក្នុងភ្នែក ឬប្រើប្រាស់ថ្នាំបន្តក់ទឹកក្នុងភ្នែក(Eye Drop)។ តែយ៉ាងណាមិញ ចំពោះការប្រើទឹកថ្នាំបន្តក់ភ្នែក (Eye Drop) អ្នកគួរដឹងពីវិធីប្រើថ្នាំបន្តក់ភ្នែកឱ្យបានត្រឹមត្រូវចៀសវាងគ្រោះថ្នាក់ដល់ភ្នែក។
៣. ស្អំភ្នែក៖ អ្នកអាចជ្រើសរើសយកកន្សែង ឬក្រណាត់ស្អាត ទៅជ្រលក់ទឹកត្រជាក់ ឬទឹកក្ដៅឧណ្ហៗ មកស្អំភ្នែករយៈពេលមួយសន្ទុះទម្រាំតែត្រណាត់អស់ជាតិសំណើម ឬកម្ដៅ នោះភ្នែករបស់អ្នកនឹងមានអារម្មណ៍ថាធូរស្រាលជាងមុន។
ចំណាំ៖ ការសម្លឹងមើលវត្ថុដែលមានពន្លឺជះចេញមកប៉ះភ្នែករបស់អ្នកក្នុងរយៈពេលយូរ វាមិនត្រឹមតែធ្វើឱ្យឈឺភ្នែកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យឈឺក្បាល និងសាច់ដុំផងដែរ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)