(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីមូលហេតុបង្ក និងវិធីការពារបបូរមាត់ស្ងួតប្រេះក្នុងរដូវរងារ ? 

ការផ្លាស់ប្ដូរអាកាសធាតុ មិនត្រឹមតែជាបម្រែបម្រួលធម្មជាតិនោះទេ តែវាថែមទាំងជាប់ទាក់ទងនឹងបញ្ហាសុខភាពរបស់មនុស្សគ្រប់រូបផងដែរ។ 

ជាក់ស្ដែង នៅរដូវរងារ មនុស្សភាគច្រើនតែជួបប្រទះបញ្ហាបបូរមាត់ស្ងួត និងប្រេះ ហើយជួនកាលប្រេះខ្លាំងរហូតចេញថែមទៀតផង។ 

ថ្វីត្បិតតែបញ្ហានេះពុំបានផ្ដល់គ្រោះថ្នាក់ខ្លាំង តែវាពិតជាធ្វើឱ្យយើងឈឺចាប់នៅពេលដែលព្យាយាមបើកមាត់ បរិភោគអាហារ និងបាត់បង់សម្រស់ផងដែរ។ ហេតុនេះហើយ ទើបយើងគួរតែយល់ដឹងពីមូលហេតុបង្កឱ្យបបូរមាត់ស្ងួត និងប្រេះ និងវិធីបង្ការពីបញ្ហានេះ។  

ក. មូលហេតុបង្ក

ជាការពិតណាស់ ក្រៅពីអាកាសធាតុដ៏ត្រជាក់ក្នុងខែរងារ ដែលជាដើមហេតុធ្វើឱ្យបបូរមាត់ស្ងួត និងប្រេះ គឺនៅមានមូលហេតុជាច្រើនទៀតដូចជា៖ 
- កង្វះជាតិទឹកក្នុងរាងកាយ  
- លិឍបបូរមាត់ច្រើនដងពេក 
- គេងចំហរមាត់ 
- ដកដង្ហើមតាមមាត់ញឹកញាប់ពេក 
- ប្រើក្រែមលាបលើបបូរមាត់គ្មានគុណភាព និងមិនត្រូវជាមួយស្បែកបបូរមាត់របស់ខ្លួន។

ខ. ការព្យាបាល និងការការពារ

ប្រសិនបើអ្នកមិនចង់ឱ្យបបូរមាត់ស្ងួត និងប្រេះ ឬកំពុងតែកើតបញ្ហានេះតែម្ដង សូមអនុវត្តតាមការណែនាំខាងក្រោម៖ 
- បង្កើនជាតិទឹកក្នុងខ្លួន (ពិសាយ៉ាងហោចណាស់ ៦ កែវ ក្នុងមួយថ្ងៃ)
- ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ក្រេមលាបលើបបូរមាត់ 
- លាបក្រមួន ឬក្រែមថែរក្សាបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេង 
- រាល់ពេលដុះធ្មេញអាចយកអេប៉ុង ឬច្រាសស្អាតមកដុសលើបបូរមាត់ ដើម្បីជំរុះកោសិកាស្បែកចាស់ៗចោល
- បញ្ឈប់សកម្មភាពដែលជាមូលហេតុបង្កឱ្យបបូរមាត់ស្ងួត និងប្រេះ ដូចបានរៀបរាប់ខាងលើ។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)