បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់សុភាពបុរស និងសុភាពនារី ដែលមានបំណងចង់សម្រកខ្លាញ់ក្នុងរាងកាយ ជាពិសេសខ្លាញ់ក្បាលពោះ សូមអនុវត្តវិធីសាស្រ្តខាងក្រោមនេះពិតជាមានប្រសិទ្ធភាពណាស់ ត្រឹមតែ ២ សប្ដាហ៍ប៉ុណ្ណោះ។
ខាងក្រោមនេះជាការណែនាំធ្វើភេស្ជៈធម្មជាតិកម្ចាត់ជាតិខ្លាញ់៖
+គ្រឿងផ្សំ
- ក្រូច ១ គីឡូវក្រាម
- ទឹកឃ្មុំ ៣០០ ម.ល
- អំបិល ១៥០ ក្រាម
+វិធីធ្វើ
- ដំបូងសូមយកក្រូចស្រស់ ត្រាំក្នុងទឹកអំបិលរយៈពេល ១៥ នាទី។ បន្ទាប់មកស្រង់ក្រូចដាក់ក្នុងកញ្ច្រែងឱ្យខ្សោះទឹក រួចចិតជាបន្ទះក្រាស់ៗដាក់ក្នុងក្រ-ឡកែវ ឬប្លាស្ទីច ហើយបន្ថែមគ្រឿងផ្សំទាំងអស់ចូលឱ្យសព្វ។ (បញ្ជាក់៖ មិនត្រូវយកទឹកអំបិលដែលបានត្រាំហើយនោះ មកត្រាំលាយជាមួយគ្រឿងផ្សំទាំង ៣ មុខខាងលើឡើយ)។
- សូមសង្កត់ក្រូចឱ្យណែន ដើម្បីកុំឱ្យអណ្ដែត រួចគ្របគំរបដប ហើយយកទៅរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់រយៈពេល១ខែ ទើបអាចប្រើការបាន។
+វិធីប្រើ
- ដួសយកទឹកក្រូចដែលត្រាំនោះ ៣-៥ ស្លាព្រាបាយ ដាក់ចូលក្នុងទឹកក្ដៅអ៊ុនៗចំណុះ ១៥០ មីលីលីត្រ ពិសារៀងរាល់ព្រឹកក្រោយក្រោកពីដំណេក។ ពិសាភេស្ជៈនេះត្រឹមតែ ២ សប្ដាហ៍ ទៅ ១ ខែ នោះខ្លាញ់ក្នុងរាងកាយរបស់អ្នកនឹងត្រូវបានកម្ចាត់ចេញបានយ៉ាងល្អ ហើយទម្ងន់ក៏ស្រក និងមានរាងទៅតាមនោះដែរ។
សូមបញ្ជាក់ថា៖ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ (កម្ចាត់ខ្លាញ់បានកាន់តែច្រើន និងស្រកលឿន) លោកអ្នកគួរតែបន្ថែមការហាត់ប្រាណបន្ថែម និងញ៉ាំអាហារតមសម្រាប់មនុស្សធាត់ផងដែរ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)