(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ទាំង ១២ យ៉ាងពីផ្លែអំពិលទុំ  

អំពិលទុំ ត្រូវបានឱ្យដឹងថា វាមិនត្រឹមតែផ្ដល់នូវរសជាតិផ្អែមឆ្ងាញ់នោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។

ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៨ យ៉ាងនៃផ្លែអំពិលទុំ៖

១- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids 
២- ផ្ទុកវីតាមីន A និង C ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី
៣- បន្ថយការរលាក 
៤- ជួយព្យាបាលរលាកសន្លាក់ 
៥- ជួយឱ្យភ្នែកមើលបានច្បាស់ល្អ 
៦- ព្យាបាលសក់ជ្រុះ (ទឹកអំពិលទុំលាយជាមួយទឹកធម្មតា រួចយកមកកក់សក់ទុកចោល ១ ម៉ោង សឹមលាងជាមួយនឹងទឹកក្ដៅឧណ្ហៗចេញជាការស្រេច)
៧- សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំផ្លែអំពិលទុំ ព្រោះវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងល្អសម្រាប់បេះដូង
៨- ជំនួយដល់សុខភាពស្បែក ដូចជា បំបាត់ខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខ-ស និងទន់រលោង
៩- ប្រឆាំងសារធាតុពុល និងអាការហើម
១០- ពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺផ្សេងៗ
១១- សម្រួលដល់សម្ពាធឈាម និងបន្ថយសារធាតុកូឡេស្តេរ៉ូល ល្អសម្រាប់បេះដូង 
១២- ជាប្រភពនៃជាតិដែក ល្អសម្រាប់អ្នកកង្វះជាតិដែលក្នុងរាងកាយ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom